រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការអនុវត្តន៍វិធានការច្បាប់ លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និង អ្នកសារព័ត៌មានទាំងអស់ជ្រាបថា បាតុករ ចំនួន ៥៤នាក់ កាលពី ម្សិលមិញដែលត្រូវបានអញ្ជើញទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចរិតរឹងរូស ច្រងេងច្រងាង មិនសហការជាមួយក្រុម គ្រូពេទ្យ នៅទីតាំង ដោយពេលទៅដល់ មិនព្រមចាកចេញពីរថយន្ត មិនព្រម បំពេញបែបបទដើម្បីផ្ទៀងផ្ទាត់ឈ្មោះ នៅពេលបំពេញហើយមិន ព្រមប្រគល់ជូនក្រុមគ្រូពេទ្យ រហូតដល់ យប់បន្ដិចទើបពួកគាត់យល់ ព្រមប្រគល់បែបបទជូនក្រុមគ្រូពេទ្យ ដើម្បីផ្ទៀងផ្ទាត់ឈ្មោះជាមួយ ក្រុមបាតុករ ប្រមាណ ៣០០នាក់ ដែលមិនទាន់បានយកសំណាក នៅកោះពេជ្រ។

ដោយពេលវេលាមិនអំណោយផល ឈានចូលដល់យប់ជ្រៅបន្តិច ក្រុមគ្រូពេទ្យពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីយកសំណាកបន្តទៀត ទើប រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងសម្ភារប្រើប្រាស់មួយចំនួនរួមមាន មុង ភួយ ខ្នើយ ផ្តល់ជូន ក្រុម បាតុករទាំងអស់នោះនៅមណ្ឌលចត្តាឡីស័កជាបណ្តោះអាសន្ន។

ប៉ុន្តែពួកគាត់បាន ចូលទៅស្នាក់នៅតាមបន្ទប់ដែលបានរៀបចំជូន ខុសពីក្រុមបាតុករចំនួន ៣៩នាក់ ដែលបានច្រានចោលមិន ទទួល យកការរៀបចំផ្តល់ជូនការស្នាក់នៅ ថែមទាំងបានស្រែកឡូឡា បង្កភាពគ្មានសណ្តាប់ធ្នាប់ របៀបរៀប រយនៅក្នុងមណ្ឌល និងរុញ ចោលនូវសម្ភារសម្រាប់ប្រើប្រាស់ បដិសេធការចូលស្នាក់ នៅក្នុង បន្ទប់ សម្រាក ព្រមទាំងធ្វើសកម្មភាពបង្កើតព្រឹត្តិការណ៍ដើម្បី បំភាន់ សាធារណមតិ ដោយនាំគ្នាប្រមូលផ្តុំសម្រាកផ្ទាល់ដីនៅ ក្រៅបន្ទប់ រួចថតរូបភាពធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងន័យទម្លាក់ កំហុស មកលើអាជ្ញាធរមាន សមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យ ប្រចាំការ នៅមណ្ឌល។

លុះព្រឹកឡើង ក្រុមគ្រូពេទ្យបានរកឃើញករណ៍វិជ្ជមាន កូវីដ-១៩ ចំនួនបី នាក់ ក្នុងចំណោមបាតុករ ចំនួន ៥៤នាក់។ នេះសបញ្ជាក់ ឱ្យឃើញថា ក្នុងចំណោមក្រុមបាតុករប្រមូលផ្តុំធ្វើ បាតុកម្មខុសច្បាប់ តាមទីសាធារណៈ ដោយមិនគោរពតាមវិធានសុខាភិបាល នៅតែ មានហានិភ័យចំពោះសុខភាពសាធារណៈ ដែល អាចបង្កការឆ្លង រាលដាល ទៅក្រុមបាតុករដទៃទៀត ឈានដល់ក្រុមគ្រួសារ និង សហគមន៍កាន់តែច្រើន ឡើង។

ដោយសារករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុវត្តវិធាន ការច្បាប់ដោយពិន័យអន្តរការណ៍ ជាប្រាក់ចំនួនមួយលានរៀល ក្នុងបាតុករម្នាក់ៗ ស្របតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ៕ ដោយ ៖ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner