ជនសង្ស័យ៧នាក់ឆបោកប្រាក់ជាង២លានដុល្លារត្រូវបានចាប់ខ្លួន (Video Inside)
ជនសង្ស័យប្រុសស្រី០៧នាក់ ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈឆបោកប្រាក់ជាង២ លានដុល្លារ ក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលចាប់ខ្លួន និងបានបញ្ជូនទៅតុលាការហើយនៅ ថ្ងៃនេះ។ ជនសង្ស័យទាំង០៧នាក់នោះ ត្រូវបាន គេចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងរាជធានី ភ្នំពេញ និង នៅខេត្តសៀមរាបរវាងពីថ្ងៃទី១៩ដល់២១កុម្ភៈ។