វិបត្តិអ៊ុយក្រែន៖ មនុស្ស ១៣៧នាក់ស្លាប់ នៅថ្ងៃដំបូងនៃការប្រយុទ្ធគ្នា ខណៈលោកខាងលិចរួបរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ី

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ ហើយបាននិយាយថា អាវុធនឹងត្រូវបានផ្តល់ឱ្យអ្នកណាម្នាក់ដែលត្រៀមប្រយុទ្ធ។

លោក ហ្សេលែនស្គី ក៏បាននិយាយដែរថា ជនជាតិអ៊ុយក្រែន ១៣៧នាក់បានស្លាប់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក ហ្សេលែនស្គី បានបញ្ជាក់ដូច្នេះថា អ្វីដែលយើងធ្លាប់ឮសព្វថ្ងៃនេះ មិនមែនគ្រាន់តែជាការបំផ្ទុះកាំជ្រួច ការប្រយុទ្ធគ្នា និងការផ្ទុះនៃយន្តហោះនោះទេ… នេះគឺជាសំឡេងនៃវាំងននដែកថ្មីមួយ ដែលបានធ្លាក់ចុះ និងកំពុងបិទប្រទេសរុស្ស៊ីចេញពីពិភពស៊ីវិល័យ។

បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសសង្រ្គាមនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ ការផ្ទុះ និងការបាញ់កាំភ្លើងត្រូវបានឮពេញមួយព្រឹកនៅក្នុងទីក្រុងគៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែនមានប្រជាជនជាងបីលាននាក់៕ ប្រភព៖ ប្រភព៖ The Straits Times ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner