មន្រ្តីអ៊ុយក្រែន៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក

គៀវ៖ ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ត្រូវបានរឹបអូសដោយកងកម្លាំងរុស្ស៊ីហើយ។ លោកបន្តថា វាមិនអាចទៅរួចទេក្នុងការនិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl មានសុវត្ថិភាព បន្ទាប់ពីការវាយប្រហារដោយខ្វះការពិចារណាពីជនជាតិរុស្ស៊ី។

លោក Podolyak បានបញ្ជាក់ដូច្នេះថា នេះគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ននេះ។ កងទ័ពរុស្ស៊ីបានកាន់កាប់រោងចក្រថាមពលនេះ ខណៈដែលកងកម្លាំងអ៊ុយក្រែនបានប្រយុទ្ធជាមួយពួកគេទាំងបីភាគី (ក្រុមឧទ្ទាមផ្តាច់ខ្លួន និងរុស្ស៊ី) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីទីក្រុងម៉ូស្គូបានវាយប្រហារតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ប្រភពសន្តិសុខរុស្ស៊ីមួយបាននិយាយថា យោធារុស្ស៊ីមួយចំនួនបានប្រមូលផ្តុំគ្នានៅក្នុងតំបន់ “មិនរាប់បញ្ចូលរោងចក្រនុយក្លេអ៊ែរ Chernobyl” មុនពេលឆ្លងកាត់ចូលទៅក្នុងអ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍។ ប្រភពដដែលបាននិយាយថា រុស្ស៊ីចង់គ្រប់គ្រងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ Chernobyl ដើម្បីផ្តល់សញ្ញាដល់ណាតូកុំឱ្យជ្រៀតជ្រែកផ្នែកយោធា៕ ប្រភព៖ The Straits Times ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner