ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមិនបានមើលឃើញការផ្លាស់ប្តូរសំខាន់ៗនៅក្នុងកាលវិភាគរបស់អ្នកនោះទេ។ លុះត្រាតែអ្នកត្រូវចំណាយកំលាំងកាយចិត្តច្រើនបន្តិចនៅកន្លែងការងារទើបអ្វីៗនឹងអាចកែប្រែបានប្រសើរជាងមុនបន្តិច។ ប៉ុន្តែបើទោះបីជាយ៉ាងនេះ លោកអ្នកអាចចល័តការគិតពិចារណា និងអារម្មណ៍បានល្អប្រសើរ ដែលអាចសម្រួលឲ្យអ្នកយល់ដឹង និងបញ្ចៀសបញ្ហាបានច្រើន។ ដោយឡែក សូមលោកអ្នកចងចាំថាការរក្សពាក្យសំដី និងអាកប្បកិរិយាជួយសម្រួលផលរំខានក្នុងការងារបានច្រើន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីព និងវិជ្ជាជីវៈរបស់លោកអ្នកក្នុងពេលនេះគឺពិតជាស្គាល់តែភាពរីករាយ។ លោកអ្នកធានាថានឹងមិនជួបបញ្ហាអ្វីធ្ងន់ធ្ងរ ដែលបង្ករផលរំខានដល់ការងារ និងជំនួញឡើយ បើទោះបីជាលោកអ្នកទំនងជាមិនទាន់ទទួលបានភាពជោគជ័យដ៏អស្ចារ្យក្តី។ ក្នុងពេលនេះគួរឆ្លៀតឳកាសពង្រឹងអាជីវកម្មផ្ទាល់ខ្លួន។ ពិតហើយថាអ្នកមិនគួររំពឹងលើលទ្ធផលរហ័សពេកទេ អ្វីៗគ្រប់យ៉ាងមានពេលវេលាសមស្របរបស់វា។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពការងារទស្សនៈរបស់ខ្លួន ដោយមិនមាន ជម្លោះ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានភាពជោគជ័យខ្លាំងចំពោះភារកិច្ចការងារនានា។ ការចំណាយលុយកាក់ អាចនឹងរំពឹងថាទទួលបានផលតបស្នងគួរជាទីពេញចិត្ត។ ក្នុងនោះប្រហែលលោកអ្នកអាចមានផលរំខានតិចតួចនៅពេលចាប់ផ្តើម ប៉ុន្តែបន្តទៅទៀតអ្វីៗនឹងប្រសើរបំផុត។ ក្រៅពីនេះ កុំចំណាយពេលគិតរឿងរ៉ាវ ឬការងារដែលមិនសូវសមស្របនឹងសមត្ថភាព បទពិសោធន៍ខ្លួន។ គួរបែងចែកការងារខ្លះទៅមិត្តរបស់អ្នក ប្រសិនបើអ្នកទទួលអារម្មណ៍ថាវាធ្ងន់ធ្ងរពេក។ ដោយឡែក ចូរចាប់ផ្តើមទំនាក់ទំនងជាមួយនឹងថ្នាក់លើជាថ្មី។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរអាជីវកម្មរបស់អ្នកកំពុងមានសញ្ញាណនៃភាពរីកចម្រើនដ៏ល្អប្រសើរ។ ក្នុងពេលស្របគ្នាបញ្ហាប្រទាក់ក្រឡាតិចតួចអាចកើត ប៉ុន្តែលោកអ្នកអាចដោះស្រាយ ឬមិនដោះស្រាយ ក៏នឹងមិនធ្វើឲ្យបានបញ្ហាដល់អាជីពនោះដែរ។ ក្នុងពេលេនះទំនាក់ទំនងត្រូវតែសំអិតសំអាងជាងមុន ពីព្រោះក្នុងចំណោមទំនាក់ទំនងល្អ ក៏មានទំនាក់ទំនងខ្លះបង្ករជាបញ្ហាផងដែរ។ ក្រៅពីនេះ មិនគួរកុំពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃ សូម្បីតែក្នុងគោលបំណងល្អប្រសើរយ៉ាងណាក៏ដោយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការបោះទុន ការចំណាយលុយកាក់លើអាជីវកម្មថ្មីៗ ពីព្រោះផលចំណេញនឹងមានស្ថេរភាពល្អប្រសើរណាស់។ អ្នកអាចមានលទ្ធភាពបំពេញភារកិច្ចតាមចិត្តចង់ ចំណែកពេលវេលាក៏មានច្រើន ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលក្នុងការអនុវត្ត ឬការសម្រេចចិត្តចុះហត្ថលេខានោះទេ។ ក្នុងនោះប្រជាប្រិយភាពរបស់អ្នកក្នុងចំណោមមនុស្សនៅក្នុងការិយល័យ ក៏ដូចជាថ្នាក់លើមានកំរិតខ្ពស់។ ស្របពេលជាមួយគ្នា លោកអ្នកទទួលអំណោយផលចំពោះគំនិតស្មារតី និងការសម្រេចចិត្តដែលឈរលើមូលដ្ឋានត្រឹមត្រូវ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ភាពស្ទាក់ស្ទើរក្នុងពេលនេះគួរជំរះចោលឲ្យអស់ វាគ្មានហេតុផលណាមួយឲ្យអ្នកខ្លាចរអានោះទេ ដោយសារជំហាននានារបស់អ្នកនឹងស្ថិតក្នុងគន្លងផ្លូវដែលត្រឹមត្រូវ និងទទួលបានភាពចម្រើនលូតលាស់ធំនៅក្នុងពេលឆាប់ៗនេះ។ ដោយឡែក កុំសម្រេចចិត្តប្រថុយប្រថាន ការសុំកិច្ចពិភាក្សាពីមនុស្សនៅជុំវិញខ្លួនអាចធ្វើទៅបាន។ ក្រៅពីនេះ លោកអ្នកមានអំណោយផលក្នុងការគ្រប់គ្រង ដោះស្រាយភាពរឹងស្ទះដោយសន្តិវិធី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផលសម្រាប់ការដោះស្រាយ បើទោះបីជាបញ្ហាលំបាកយ៉ាងណាក្តី។ លទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកមានពេញលេញសម្រាប់ដោះស្រាយបញ្ហានៅក្នុងការងារ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ។ ទនឹ្ទមនឹងឳកាសល្អក្នុងថ្ងៃនេះ សូមប្រឹងប្រឹងស្វែងយល់ពីស្ថានភាពនៅជុំវិញខ្លួន និងស្រាវជ្រាវប្រមូលយកពត៌មាននានា។ ប៉ុន្តែសម្រាប់លោកអ្នកជាអាជីវករ មិនគួរចុះរកស៊ីនោះទេ ប្រសិនបើអ្នកមិនមានទំនុកចិត្តទាំងស្រុងលើជំហានរបស់អ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការបញ្ចេញគំនិតច្នៃប្រឌិត។ ប៉ុន្តែគួរប្រុងប្រយ័ត្នជាពិសេសប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ។ ឳកាសគឺថាអ្នកអាចនឹងជួបស្ថានភាពហិរញ្ញវត្ថុកាន់តែអាក្រក់ ឬធ្វើឲ្យប៉ះពាល់ដល់អាជីពផងដែរ។ ដោយឡែក អ្នកប្រហែលជាត្រូវវិនិយោគច្រើនសម្រាប់ការបណ្តុះបណ្តាល ដូច្នេះគួរគិតពីរបៀបកែលម្អស្ថានភាពហរិញ្ញវត្ថុ។ ប៉ុន្តែក៏មិនគួរបង្ខំខ្លួនឯងជ្រុលពេកទេ ធ្វើយ៉ាងណារក្សាអារម្មណ៍កុំឲ្យមានការប៉ះទង្គិច។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនងជាទំនាក់ទំនងមានភាពរកាំរកូសច្រើន ដូច្នេះប្រហែលជាអ្នកមិនគួរធ្វើទំនាក់ទំនងសំខាន់នោះទេ ការរងចាំពេលវេលានៅថ្ងៃខាងមុខមានប្រយោជន៍ជាង។ ទន្ទឹមនឹងនេះ អ្នកប្រហែលជាត្រូវរក្សាចិត្ត អត់ធ្មត់ ហើយអនុគ្រោះច្រើន ពីព្រោះភាពសកម្មអាចកើតឡើងច្រើនរវាងមនុស្សរួមការងារ ក៏ដូចជាដៃគូជំនួញ។ ការវែកញែកអាចបង្ករស្នាម ច្រើនជាងការដោះស្រាយ។ ក្រៅពីនេះ ការផ្លាស់ប្តូរកន្លែងការងារ ជាករណីដែលលំបាកណាស់ អ្នកអាចខាតបង់ច្រើន ដូច្នេះសូមកុំទាន់ផ្លាស់ប្តូរការងារនៅពេលនេះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់អ្នកមានដំណើរការល្អ បន្ថែមពីនេះលោកអ្នកអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សនៅក្បែរខ្លួនបានច្រើន។ ចូរប្រើប្រាស់ឳកាសនេះបំពេញការងារដែលអ្នកបានគ្រោងទុក។ សូមព្យាយាមសម្រេចការងារឲ្យបានទាន់ពេលវេលា ពីព្រោះភាពកកស្ទះការងារអាចបង្អាក់គោលដៅ ហើយធ្វើឲ្យអ្នកស្មុគ្រស្មាញច្រើន។ អ្វីដែលមានភាពចាំបាច់បំផុតក្នុងពេលនេះ សូមព្យាយាមធ្វើការវាយតម្លៃដោយប្រុងប្រយ័ត្នជាទីបំផុត ប្រយ័ត្នការបាត់បង់ទិន្នន័យ។ ក្នុងពេលនេះលោកអ្នកអាចមានលទ្ធភាពធ្វើកិច្ចការដែលខ្លួនពេញចិត្ត ប៉ុន្តែហាមដាច់ខាតមិនអោយខ្វះទំនុកចិត្តលើខ្លួន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងនាំមកពីមនុស្សពីឆ្ងាយ។ មិនត្រឹមតែប៉ុណ្ណឹងក្តីរំពឹងដែលអ្នកបានរងចាំនឹងកើតឡើងចំពោះនេះនៅពេលនេះ។ ចំពោះឳកាសនានានៅក្នុងថ្ងៃនេះកើតឡើងច្រើន ដូច្នេះសូមចាប់អារម្មណ៍ និងធ្វើយ៉ាងណាកុំឲ្យឳកាសនោះកន្លងទៅ។ លោកអ្នកអាចមានលទ្ធភាពបោះទុន ឬការចាយវាយទៅតាមលទ្ធភាព។ ប៉ុន្តែអ្នកត្រូវមានការអត់ធ្មត់ និងប្រុងប្រយ័ត្នខ្លាំង ប្រហែលជាអ្នកអាចមានការញុះញង់ពីមនុស្សរួមការងារជាមួយគ្នា។ ទន្ទឹមនឹងនេះ សូមកុំប៉ះពាល់ជាមួយបញ្ហារសើបបនានាជាមួយនឹងថា្នក់លើ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានលទ្ធផលដ៏ប្រសើរ ប៉ុន្តែក៏សូមពេញចិត្តចំពោះអ្វីដែលអ្នកអាចធ្វើបានមិនចាំបាច់តែរឿងធំដុំនោះទេ។ អាជីពរបស់អ្នកនឹងកើនឡើង ប្រសិនបើអ្នកជឿជាក់លើខ្លួនឯង។ ក្នុងនោះដែរ លោកអ្នកអាចយល់ដឹងពីបញ្ហា ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនស្វែងយល់វានោះទេ អ្វីៗហាក់ធម្មតា និងមានភាពងាយស្រួលគ្រប់គ្រង និងដោះស្រាយខ្លាំងណាស។ ក្រៅពីនេះ សូមប្រុងប្រយ័ត្ននឹងការនិន្ទាឈ្នានីស ការនិយាយដើមចុងនៅក្នុងការិយាល័យ ប្រការល្អបំផុត គឺគួរតែជៀសវាងការប្រជុំជជែកក្រៅពីការងារ។
ចំណាំ៖
ឆ្នាំទាំង៥ ឆ្លូវ ខាល រោង មមី ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានលាភ សំណាងជាលុយកាក់ និងសម្ភារៈ។ ចំណែកឳកាសអភិវឌ្ឍន៍ការងារក៏មានកំរិតខ្ពស់។