ប្រមុខការទូតអាមេរិកចោទលោក ពូទីន ថា មានបំណងផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បានលើកឡើងថា គោលបំណងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺចង់ផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។

លោក ប្លីងគែន ត្រូវបានគេសួរនៅក្នុងបទសម្ភាសន៍ទូរទស្សន៍ជាមួយ ABC News នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ថាតើលោកជឿជាក់ថា លោក ពូទីន នឹងផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនដែរឬទេ។ លោក ប្លីងគែន បានឆ្លើយតបថា “ខ្ញុំជឿជាក់ថា គាត់ (លោក ពូទីន) នឹងព្យាយាមធ្វើវា”។

លោក ប្លីងគែន បន្ថែមថា ផ្នែកមួយនៃផែនការរបស់រុស្ស៊ី គឺដើម្បីដាក់ទីក្រុងកៀវ ឱ្យស្ថិតក្នុងគ្រោះថ្នាក់ និង ការលុកលុយ បន្ទាប់ពីទីក្រុងធំៗផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន៕ ប្រភព៖ NHK ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner