អំណោយសម្តេចក្រឡាហោម ស ខេងនិងលោកជំទាវត្រូវបាន ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៤០គ្រួសារនៅខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូននិងឯកឧត្តម ចន្ទ សុផល តំណាងរាស្រ្ត មណ្ឌលបាត់ដំបង បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ នាំយក អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវទៅ ផ្ដល់ជូន ប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពចំនួន១៤០គ្រួសារមកពីក្រុងបាត់ដំបង និងស្រុកសង្កែ។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស និង អាល់កុល។ ជាមួយគ្នានោះដែរ ក្រុមការងារ ក្រឡា ហោម មនុស្សធម៌ ក៏បានឧបត្ថមថវិកាជូនកងកម្លាំង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ បាននាំនូវប្រសាសន៍ សម្តេចក្រឡាហោម ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចក្រឡាហោម និង លោកជំទាវ ជូនប្រជាពលរដ្ឋ និងសេចក្ដីថ្លែងអំណរគុណបងប្អូន ប្រជាពលរដ្ឋដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល និង បានអំពាវនាវសូមឲ្យបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងសូមទៅចាក់ វ៉ាក់សាំង ដូសជំរុញឱ្យបានគ្រប់ៗគ្នា៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner