ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលែនស្គី អញ្ជើញសមភាគីរុស្ស៊ីលោក ពូទីន ចូលតុចរចាគ្នា ដើម្បីបញ្ចប់សង្គ្រាម

កៀវ៖ នៅក្នុងសារវីដេអូថ្មីមួយដែលបានបង្ហោះនៅលើហ្វេសប៊ុក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចូលតុដើម្បីចរចាគ្នា។ នេះបើតាមសារព័ត៌មាន RT នៅថ្ងៃសុក្រនេះ។

បើតាមសារព័ត៌មាន The Straits Times លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថា នៅព្រឹកថ្ងៃសុក្រនេះថា រុស្ស៊ីនឹងត្រូវនិយាយជាមួយយើងឆាប់ៗ ឬក្រោយមក និយាយអំពីរបៀបបញ្ចប់ការប្រយុទ្ធគ្នា និងបញ្ឈប់ការឈ្លានពាននេះ។ ការសន្ទនានេះចាប់ផ្ដើមកាន់តែឆាប់ ការខាតបង់របស់រុស្ស៊ីកាន់តែតិច។

មុននេះ លោក Zelenskiy បានព្រមានថា អ្នកបំផ្លិចបំផ្លាញជនជាតិរុស្ស៊ីបានចូលមកក្នុងទីក្រុងកៀវ ហើយថា ជីវិតរបស់លោក ក៏ដូចជាជីវិតគ្រួសាររបស់លោកកំពុងស្ថិតនៅក្រោមការគំរាមកំហែង។

លោក Zelenskiy បាននិយាយនៅក្នុងសន្ទរកថា តាមវីដេអូខ្លីមួយថា យោងទៅតាមការស៊ើបការណ៍សម្ងាត់ដែលមានសត្រូវបានសម្គាល់ខ្ញុំជាគោលដៅទី១ និងគ្រួសាររបស់ខ្ញុំជាគោលដៅទី២ ពួកគេចង់បំផ្លាញអ៊ុយក្រែនតាមបែបនយោបាយដោយបំផ្លាញប្រមុខរដ្ឋ៕ ប្រភព៖ RT និង The Straits Times ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner