របាយការណ៍៖ កាហ្សាក់ស្ថានបដិសេធសំណើរបស់រុស្ស៊ី ក្នុងការបញ្ជូនទ័ពចូលទៅក្នុងប្រទេសនៅអ៊ុយក្រែន
បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍ នៅ ថ្ងៃសុក្រថា អតីតសាធារណរដ្ឋកាហ្សាក់ស្ថានរបស់សូវៀត បានបដិសេធសំណើរពីរុស្ស៊ី ក្នុងការបញ្ជូនទាហាន ចូល ទៅក្នុងប្រទេសអ៊ុយក្រែន។
ប្រទេសនេះក៏បាននិយាយផងដែរថា ខ្លួនក៏នឹងមិនទទួល ស្គាល់សាធារណរដ្ឋដែលផ្តាច់ខ្លួនពីប្រទេសអ៊ុយក្រែនគឺតំបន់ Luhansk និង Donetsk ដែលរុស្ស៊ីទទួលស្គាល់ជា រដ្ឋឯករាជ្យ ក្នុងរយៈពេលខ្លី មុនពេលឈ្លានពានអ៊ុយក្រែន នោះដែរ។
រុស្ស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កាហ្សាក់ស្ថាន ហើយជាសមាជិកនៃប្លុកសេដ្ឋកិច្ច និងយោធាដែលដឹកនាំ ដោយរុស្ស៊ី។ការសម្រេចចិត្តនេះកើតឡើងមួយខែ បន្ទាប់ ពីរុស្ស៊ីបានបញ្ជូនកងរក្សាសន្តិភាពយោធាទៅកាន់ប្រទេសកាហ្សាក់ស្ថាននិងបន្ទាប់ពីប្រធានាធិបតីរបស់ប្រទេសនេះបានស្នើសុំជំនួយក្នុងការគ្រប់គ្រងការតវ៉ាដែលបានកើនឡើងទៅជាអំពើហិង្សា រួមទាំងការរឹបអូស និងការដុតបំផ្លាញ អគារ រដ្ឋាភិបាល៕ ប្រភព៖ Fox News ដោយ៖ ឈឹម ទីណា




