ក្រសួងការពារជាតិអ៊ុយក្រែនព្រមានថា ជនជាតិរុស្សី កំពុង បន្លំខ្លួនជាសមាជិក នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន

កៀវ៖ក្រសួងការពារជាតិអ៊ុយក្រែនកំពុងព្រមានប្រជាជន អ៊ុយក្រែន អំពីទាហានរុស្ស៊ីដែលក្លែងខ្លួនធ្វើជាសមាជិកនៃ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

នៅក្នុងសារបង្ហោះដែលត្រូវបានចែករំលែកទៅកាន់បណ្តាញសង្គមហ្វេសប៊ុក ក្រសួងការពារជាតិអ៊ុយក្រែនបានចែករំលែក រូបថតនៃទាហានរុស្ស៊ីដែលក្លែងខ្លួនជាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវបានចាប់ខ្លួនដោយជនជាតិអ៊ុយក្រែន ហើយ បានផ្ញើសារព្រមានទៅកាន់អ្នកដែលនៅក្នុងប្រទេសរបស់ខ្លួន។
ការបង្ហោះនោះបានបញ្ជាក់ដូច្នេះថា ត្រូវប្រយ័ត្ន… ទាហាន រុស្ស៊ីអាចក្លែងខ្លួនជាទាហាន នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ព្រមទាំង ស្លៀកពាក់ស៊ីវិល… បើឃើញនរណាម្នាក់គួរឱ្យសង្ស័យ ត្រូវហៅប៉ូលីស៕ ប្រភព៖ Fox News ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner