រដ្ឋធានីកៀវរបស់អ៊ុយក្រែនកំពុងរងការវាយប្រហារពីទិសដៅជាច្រើន

កៀវ៖ អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ Fox News លោក Trey Yingst បាននិយាយថា រដ្ឋធានីកៀវរបស់ប្រទេស អ៊ុយក្រែនបាននិងកំពុងស្ថិតក្រោមការវាយប្រហារពីទិសដៅជាច្រើន។

បើតាមលោក Trey Yingst មានការប្រយុទ្ធគ្នាខ្លាំងក្លា នៅតាមដងផ្លូវ រួមទាំងការបាញ់អាវុធធុនតូច និងការផ្ទុះ ផងដែរ។

យោងតាមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ពេលនេះ កង កម្លាំងរុស្ស៊ីកំពុងស្ថិតនៅក្នុងទីក្រុងកៀវ។ទន្ទឹម នេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានព្រមាននៅពេលល្ងាចថ្មីៗនេះថា កងកម្លាំងរុស្ស៊ីនឹង វាយសម្រុកលើរដ្ឋធានីកៀវ នៅព្រឹកព្រលឹមថ្ងៃសៅរនេះ (ម៉ោងក្នុងតំបន់)។

នៅក្នុងសារតាមវីដេអូទៅកាន់ប្រជាជនអ៊ុយក្រែន លោក ហ្សេលែនស្គី បានរំលឹកពួកគេឱ្យត្រៀមលក្ខណៈ និង ប្រុង ប្រៀបខ្លួនសម្រាប់អ្វីដែលពួកគេនឹងប្រឈមមុខ៕ ប្រភព៖ Fox News ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner