ទីបំផុត អង្គការ NATO សម្រេចបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ក្នុងនោះរួមមានប្រព័ន្ធការពារដែនអាកាស

បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃសុក្រប្រកាសថា ណាតូនឹងផ្តល់គ្រឿងសព្វាអាវុធបន្ថែមទៀត ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការវាយលុកផ្នែកយោធារបស់រុស្ស៊ី និងដាក់ពង្រាយផ្នែកខ្លះនៃកងកម្លាំងឆ្លើយតបដែលត្រៀមប្រយុទ្ធរបស់ខ្លួន។

ស្របពេលជាមួយគ្នានេះដែរ លោក Soltenberg បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពីការព្យាយាមផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅអ៊ុយក្រែន។ លោកបានប្រកាសបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំណាតូថា យើងឃើញវោហាសាស្ត្រ និង សារដែលបង្ហាញយ៉ាងច្បាស់ថា គោលបំណងរុស្ស៊ី គឺដើម្បីដករដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងទីក្រុងកៀវ។

លោក Stoltenberg បន្ថែមថា សម្ពន្ធមិត្តប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner