វិបត្តិអ៊ុយក្រែន៖ លោកខាងលិច-សហរដ្ឋអាមេរិកទម្លាក់ទណ្ឌកម្មដោយផ្ទាល់លើលោក ពូទីន និងមន្រ្តីជាន់ខ្ពស់រុស្ស៊ីជាច្រើនរូបទៀត

ម៉ូស្គូ៖ បណ្តាប្រទេសលោកខាងលិចបានបញ្ជាឱ្យដាក់ទណ្ឌកម្មដោយផ្ទាល់លើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ ដើម្បីឆ្លើយតបនឹងការឈ្លានពានអ៊ុយក្រែន។

ការប្រកាសខាងលើនេះ បានកើតមានឡើងនៅថ្ងៃទីពីរ នៃការវាយប្រហាររបស់រុស្ស៊ីលើប្រទេសជិតខាងខ្លួន (អ៊ុយក្រែន)។ តាមរយៈទណ្ឌកម្មនេះ ទ្រព្យសម្បត្តិរបស់លោក ពូទីន និងមន្រ្តីកំពូលៗនៃរដ្ឋាភិបាលរបស់លោកនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដា នឹងត្រូវបង្កក ខណៈដែលទីក្រុងវ៉ាស៊ីនតោនក៏បានដាក់បម្រាមធ្វើដំណើរលើរុស្ស៊ីផងដែរ។

បើតាមក្រសួងរតនាគារអាមេរិក លោក ពូទីន និងលោក ឡាវរ៉ូវ ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះការឈ្លានពានបន្ថែមទៀតដោយខុសច្បាប់ និងមិនញញើតរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជារដ្ឋជាប្រជាធិបតេយ្យ និងមានអធិបតេយ្យភាព៕ ប្រភព៖ BBC និងReuters ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner