ឯកឧត្តម ហ៊ុន ម៉ានី៖ «ដំបូន្មានរបស់ចាស់ទុំ ប្រៀបដូចជាទឹកអម្រឹត» 

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសរសេរខ្លឹមសារដ៏មានអត្ថន័យថា “ឆ្លងកាត់បទពិសោធន៍ផ្ទាល់ក្នុងការបំពេញការងារជាមួយអ៊ំ ពូ មីង ជាកម្មាភិបាលគណបក្សប្រជាជនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងដោយមានការអប់រំ បណ្តុះបណ្តាល ណែនាំពីប្រមុខថ្នាក់ដឹកនាំ ខ្ញុំអាចបញ្ជាក់បានថា កម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនទាំងអស់ ពិតជាបានយល់ច្បាស់ពីគុណតម្លៃនៃការចេះគោរពចាស់ទុំ និងការរួមបំពេញការងារជាមួយគ្នាដោយមិនមានប្រកាន់វ័យ”

ខ្លឹមសារ​ដ៏មានអត្ថន័យនេះ ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២៕

ដោយ៖ពលជ័យ

ads banner