ឯកឧត្តម អ៊ាង សុផល្លែត ៖ ក្នុងស្រុកអូររាំងឪ «ឃុំដែលគ្មានគ្រឿងញៀនជាស្ថាពរ ខ្ញុំជូន ២០លានរៀល»
«ឃុំដែលគ្មានគ្រឿងញៀនជាស្ថាពរ ខ្ញុំជូន ២០លានរៀល»នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី«សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ » ព្រមទាំងសេចក្តីជូនដំណឹងស្តីពី «លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣» នៅស្នាក់ការគណបក្សស្រុកអូររាំងឪ នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តមបានមានប្រសាសន៍អំពាវនាវបន្ថែមថា
១-ក្នុងនាមយើងជាប្រជាជនស្រុកអូររាំងឪ និង ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បី ធានាដល់ការចូលរួមចំណែកថែរក្សាសន្តិសុខជាតិ និង សុវត្ថិភាពសង្គម តាមរយៈការលើកកម្ពស់កិច្ចសហការការដឹកនាំ អនុវត្ត តាមដាន និងត្រួតពិនិត្យលើការងារប្រយុទ្ធប្រឆាំងបទល្មើសនានា ក្នុងមូលដ្ឋានស្រុកអូររាំងឪ ឱ្យកាន់តែល្អប្រសើរ ។ អនុវត្តតាមគោលការណ៍គណបក្ស «ដឹកនាំត្រូវត្រួតពិនិត្យ»ថ្មីៗនេះ ឯកឧត្តមប្រធានទើបតែប្រគល់ថវិកាលើកទឹកចិត្ត ជូនកងកម្លាំង និងអាជ្ញាធរមូលដ្ឋានចំនួន ១៩លានរៀល ករណីចាប់បានបទល្មើស ១៩ករណីពាក់ពទ្ធ័គ្រឿងញៀន។
២-បន្តអនុវត្តឱ្យខាងតែបានលក្ខខណ្ឌនិ្តកៈ កម្មវិធីនយោបាយ សេចក្តីណែនាំ សេចក្តីជូនដំណឹងទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសត្រង់ចំណុចសមាជិកបក្សទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ « គុណធម៌ សីលធម៌ និង សច្ចៈធម៌» ហ៊ានបង្ហាញ សច្ចធម៌របស់បក្សយើង ថ្នាក់ដឹកនាំគណបក្សយើង ដែលនៅជាមួយយើង នាំយើងផុតពីសេចក្តីស្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យដែលសម្លាប់មនុស្សយ៉ាងសាហាវយ៉ង់ខ្នង នាំសន្តិភាព ការកសាងប្រទេស ជូនប្រជាជន នាំវឌ្ឍនភាព សុខសុវត្ថិភាព ស្ថេរភាពនយោបាយ កិត្យានុភាព ជូនជាតិមាតុភូមិ ជាក់ស្តែង វីរៈភាពរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ បានទទួលពានរង្វាន់ស្ថាបនិកសន្តិភាព«ស៊ុនហាក់» ៕ ដោយ ៖ គ្រី សម្បត្តិ













