ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ចំនួន៣២៤នាក់
ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាលនិងប្រកាសបញ្ចូលសមាជិកថ្មីសរុប៣២៤នាក់ ក្នុងនោះមកពីភូមិចំរើនផល៤ ចំនួន១៤៤នាក់ ភូមិសន្សំកុសល១ចំនួន៨១នាក់ និងភូមិសន្សំកុសល២ ចំនួន៩៩នាក់។ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានតំណាងឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះពង្រឹងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ លោក ហម វ៉ាន់ថា ,លោក ប៊ុន សុសិក្ខា ,លោក ម៉ៅ រង្សី ,លោក លូ រ៉ាបូ និង លោក ហេង ម៉ារ៉ា ។
ក្នុងឱកាសក៏មានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពន់ទី១ មួយចំនួនផងដែរ។
ក្នុងពិធីនោះដែរ លោក ហម វ៉ាន់ថា បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ចំពោះសមាជិក សមាជិកាដែលទើបត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានសង្កាត់បឹងទំពន់ទី១និងលើកឡើងអំពីសមិទ្ធផលធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានកន្លងមក ៕





