មេដឹកនាំកំពូល២នាក់របស់អ៊ុយក្រែនបេះដូងដែកឈរការពាររដ្ឋធានីគៀវ មិនខ្លាចសា្លប់
កៀវ៖ទោះស្ថិតនៅក្នុងស្ថានភាពយ៉ាង ដ៏លំបាកក្នុងការវាយលុកពីគ្រប់ទិសទី និងប្រឈមការត្រូវតាមកម្ទេចការចាប់ខ្លួនគ្រប់ពេលវេលា ប៉ុន្តែបុរសបេះដូងដែកទាំង២នាក់ ជាមួយកូនទាហាន របស់ខ្លួនបានឈរការពាររដ្ឋធានីគៀវ តតាំងជាមួយទាហានរុស្ស៊ីយ៉ាងអង់អាចក្លាហានដើម្បីការពារមិនឱ្យកងទ័ព រុស្ស៊ីចូលកាន់រដ្ឋធានីដែលជាបេះដូងប្រទេសរបស់ អ៊ុយក្រែន។
តើនរណាជាអ្នកដឹកនាំតតាំងយ៉ាងអង់អាចក្លាហានជាមួយកងទ័ព រស្ស៊ី?។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky)អតីត តារាកំប្លែងដ៏មានប្រជាប្រិយដែលបានសម្រេចឈានជើងឆាកនយោបាយ ហើយបានជាប់ឆ្នោតជាប្រធានាធិបតី អ៊ុយក្រែនកាលពី៣ឆ្នាំមុន បានប្រកាសជាឱឡារិកថាលោកមិនគេចទៅណា ជាដាច់ខាតបើទោះបីដឹងច្បាស់ថា លោកគឺជាគោលដៅទី១ដែលកងទ័ពរុស្ស៊ីតាមកំទេច និងតាមចាប់ខ្លួន។
គេនៅចងចាំបានថាក្នុងថ្ងៃដែលប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ស្បថចូលកាន់តំណែង កាលពីឆ្នាំ ២០១៩ នាពេលនោះជនជាតិ អ៊ុយក្រែន នៅចងចាំបានពីរូបភាពចាស់ៗរបស់លោក ក្នុងឋានៈជាតារាកំប្លែងដ៏ល្បីឈ្មោះដែលពួកគេបានទស្សនាតាមរយៈទូរទស្សន៍ជាច្រើនមកហើយ។
គ្មាននរណាគិតស្មានដល់ថា ពីតារាសម្តែងកំប្លែង ដ៏មានប្រជាប្រិយរួបនេះបានក្លាយជាអ្នកនយោបាយដោយបានទទួលគាំសំឡេងគាំទ្រលើសលប់រហូតដល់៧៣ភាគរយ ហើយបានក្លាយជាប្រធានាធិបតីទី៦របស់ប្រទេសអ៊ុយក្រែន។
ពេលនេះអតីតអ្នកកំប្លែង និងជាអ្នក នយោបាយជាន់ខ្ពស់ដឹកនាំប្រទេសរូបនេះកំពុងជួបនូវបញ្ហាលំបាកធ្ងន់ធ្ងរជាមួយការវាយលុយពីសំណាក់ប្រទេស រុស្ស៊ី គ្រប់ទិសទី។
ទោះឈានចូលថ្ងៃទី ៤ នៃការឡោម ព័ទ្ធរដ្ឋធានី គៀវហើយក្តី ក៏លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គីនៅតែប្តេជ្ញាការពារដ្ឋធានីប្រទេសខ្លួនបើទោះបីស្លាប់និងការតាមចាប់ខ្លួនយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៊ីក្តី។
លោក វីតាលី គ្លីតស្កូ (Vitali Klitschko) អភិបាល រដ្ឋធានី គៀវ និង ជាអតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់អ៊ុយក្រែក៏បានប្រកាសដូចគ្នាថាលោកគ្មានផ្លូវជ្រើសរើសក្រៅពីការកាន់អាវុធតតាំងមិនខ្លាចស្លាប់ជាមួយសត្រូវឈ្លានពានប្រទេសរបស់លោកពីសំណាក់ប្រទេសរុស្ស៊ីឡើយ។
លោក តាលី គ្លីតស្កូ ដែលជាអភិបាលរដ្ឋធានីគៀវចាប់តាំងពីឆ្នាំ២០១៤មក បាននិយាយថាលោកនឹងប្រយុទ្ធគ្មានគិតដល់សេចក្តីស្លាប់ឡើយ។
អតីតអ្នកប្រដាល់វ័យ៥០ឆ្នាំរូបនេះ បាននិយាយប្រាប់ទូរទស្សន៍ITVកាលពីព្រឹកថ្ងៃសុក្រថា« ខ្ញុំគ្មានជំរើសណាផ្សេងទៀតទេ។ខ្ញុំត្រូវតែធ្វើដូច្នេះ ខ្ញុំនឹងប្រយុទ្ធ»។
លោក តាលី គ្លីតស្កូ បានប្រកាសថាលោកបានកាន់អាវុធតតាំងជាមួយទាហានរុស្ស៊ី បើទោះបីបាត់បង់ជីវិតក៏ដោយ។
រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកធ្វើសង្រ្គាមតាមជើងគោក អាកាស និងសមុទ្រ កាលពីថ្ងៃ ព្រហស្បតិ៍ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២។ក្នុងអំឡុងវាយលុកយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៊ីជនជាតិ អ៊ុយក្រែនត្រូវប្រឈមមុខជាមូយសង្រ្គាមជាមួយមហាអំណាចលេខ២លើលោកឋ។កងទ័ពរុស្ស៊ីបានវាយលុកពេញរូបភាព វាយលុកគ្រប់ទិសទីទាំង ផ្លូវគោក ផ្លូវទឹកផ្លូវអាកាស នៅពេលដែលកបានប្រកាសដាក់ឱ្យតំបន់ដូណិតស៍ (Donetsk)និងលូហ្គានស៍ (Lugansk)ជាទឹកដីឯករាជ ហើយបន្ទាប់ពីនោះ រុស្ស៊ីបានបន្តវាយលុកយកទីរដ្ឋធានីគៀវ ដើម្បីផ្តួលរដ្ឋាភិបាលអ៊ុយក្រែន៕
ប្រែសម្រួលពីកាសែត thairath របស់ថៃ ដោយ៖ម៉ាដេប៉ូ


