ទេស រដ្ឋមន្រ្តី លី ធុជ ៖ ខេត្ត កែប ជា ខេត្តទី១ អស់ មីន

ខេត្តកែប ៖ ឯកឧត្តមទេស រដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន បាន អញ្ជើញ ប្រកាស ខេត្ត កែប ជា ខេត្តទី១ អស់ មីន ។ ឯកឧត្តមទេស រដ្ឋមន្រ្តី លី ធុជ បាន បញ្ជាក់ដែរថា កម្ពុជា គ្រោង នឹង ប្រកាស រាជធានី ខេត្ត ចំនួន ០៧ ទៀត អស់ មីន ជាបន្ត បន្ទាប់ ក្នុង ឆ្នាំ ២០២២នេះ រួមមាន ខេត្ត ព្រៃវែង ខេត្ត កណ្តាល ភ្នំពេញ ខេត្ត កំពង់ ចាម ខេត្ត ព្រះសីហនុ ខេត្ត រតនគិរី និង ខេត្ត តាកែវ ។ ពិធី នេះ បាន ប្រព្រឹត្តិទៅ នៅ មុខ សាលា ខេត្ត កែប ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ខេត្តកែប ជាតំបន់សមរភូមិដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ជាពិសេសនៅតំបន់ភ្នំវល្លិ៍ គឺជាតំបន់ក្តៅមួយក្នុងចំណោមតំបន់ក្តៅទាំងឡាយនៃប្រទេសកម្ពុជា។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់ តំបន់មួយចំនួនបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គិតត្រឹមឆ្នាំ២០២១ ចំនួន ២២១នាក់ ក្នុងនោះស្រុកដំណាក់ចង្អើរ មាន១៩៨នាក់ និងក្រុងកែប មាន២៣នាក់ (មាន៩២% រងគ្រោះដោយសារមីន)។

ក្នុងឱកាស នោះ ក្នុង នាម ប្រជា ជន ខេត្ត កែប ក៏ ដូច ជា ប្រជាជន កម្ពុជា ទូទាំង ប្រទេស ឯកឧត្តម ទេស រដ្ឋមន្រ្តី លី ធុជ បាន សម្តែង នូវ កា រដឹង គុណ និង កត្តញ្ញូតាធម៌ ជូន ចំពោះ សម្តេច តេជោ នាយក រដ្ឋមន្ត្រី ដែល បានដឹកនាំ បញ្ចប់ សង្រ្គាម ដ៏ រ៉ាំរ៉ៃ រាប់ ទសវត្ស រ៍ និង ទទួល បាន សុខ សន្តិភាពពេញ លេញ ទូទាំង ប្រទេស ក្រោម នយោបាយ ឈ្នះ ឈ្នះ នៅ ចុង ឆ្នាំ ១៩៩៨ ព្រមទាំ ង បាន អនុញ្ញាត ឲ្យ រាជរដ្ឋាភិបាល កម្ពុជា មាន លទ្ធភាព គ្រប់ គ្រាន់ ដោះ ស្រាយ ការ គម្រាម កំហែង ដោយ សារ មីន និង យុទ្ធភ័ណ្ឌមិន ទាន់ ផ្ទុះ ទាំង នោះ ប្រកប ដោយ ប្រសិទ្ធភាព និង គ្មាន ការ ភ័យ ខ្លាច ។

ក្នុង នាម រាជ រដ្ឋាភិបាល កម្ពុជា ឯកឧត្តមទេស រដ្ឋមន្រ្តី បាន ថ្លែង អំណរ គុណ និង វាយ តម្លៃ ខ្ពស់ជូន ចំពោះ រាជរដ្ឋា ភិបាល និង ប្រជាជន នៃ ប្រទេស ន័រវេស្ស រដ្ឋាភិបាលនិង ប្រជា ជន នៃ ប្រទេស ហុងគ្រី និង មជ្ឈមណ្ឌលជាតិ ស៊ីម៉ាក់ ដែល បានផ្តល់ ការ គាំទ្រ ផ្នែក ហិរញ្ញវត្ថុ និង បច្ចេកទេស ដើម្បី បញ្ចប់ វត្តមាន គ្រាប់ មីននៅក្នុងខេត្តកែប ក៏ ដូច ជា បាន ថ្លែង អំណរ គុណជូន ចំពោះ ដៃគូ អភិវឌ្ឍន៍ ប្រទេស ជាមិត្ត និង ប្រតិបត្តិករជាតិ -អន្តរជាតិ ដទៃ ទៀត ដែ ល បាន ចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការ ជួយ ឧបត្ថម្ភ គាំទ្រ ទាំង ផ្នែក បច្ចេកទេស សម្ភារ និងថវិកា ដល់ ការងារ សកម្មភាព មីន មនុស្ស ធម៌នៅ កម្ពុជា ។

ឯកឧត្តម ទេស រដ្ឋមន្រ្ត បានថ្លែង ទៀតថា កម្ពុជា បាន កំណត់ នូវ វិសាលភាព និងទំហំផល ប៉ះពាល់ យ៉ាង ច្បាស់ ដោយ សារគ្រាប់ មីន និង យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះទូទាំងប្រទេស គិត ត្រឹម ឆ្នាំ ២០២១ កម្ពុជា នៅ សល់ ផ្ទៃដី មាន មីន និង យុទ្ធភណ្ឌ មិនទាន់ ផ្ទុះ សរុប ចំនួន ២០១៧ គីឡូម៉ែត្រ ក្រឡា ក្នុង នោះ ផ្ទៃដី មាន មីន ៧៨៨ គីឡូ ម៉ែត្រ ក្រឡា ដែល កម្ពុជា ត្រូវ បោសសម្អាត ឲ្យ អស់ ត្រឹម ឆ្នាំ ២០២៥ ៕ ប្រភព ៖ កែប

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner