វៀតណាមជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ុយក្រែន

នាយករដ្ឋមន្ត្រីវៀតណាម ថ្មីៗនេះ បានបញ្ជាឲ្យក្រសួងដឹកជញ្ជូន ប្រុងប្រៀបខ្លួនជម្លៀសពលរដ្ឋវៀតណាមចេញពីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានឲ្យក្រសួងសិក្សាលទ្ធភាព ដឹកជញ្ជូនពលរដ្ឋវៀតណាមនិង ក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលមានការផ្ទុះអាវុធ រវាងរុស្ស៊ីនិងអ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យក្រសួងការបរទេស រៀបចំផែនការលម្អិតក្នុងការជម្លៀស ហើយស្ថានទូតវៀតណាមប្រចាំអ៊ុយក្រែន ត្រូវផ្តល់ជម្រក និងអាហារ ក្នុងករណីចាំបាច់។ ក្រសួងនេះក៏តម្រូវឲ្យមានការសហការជាមួយបណ្តាប្រទេសក្នុងតំបន់ អង្គការមនុស្សធម៌អន្តរជាតិនានា ជួយពលរដ្ឋវៀតណាម នៅអ៊ុយក្រែន។

វៀតណាមថា បច្ចុប្បន្ន មានពលរដ្ឋខ្លួនជាង ៧ពាន់នាក់ ស្នាក់នៅអ៊ុយក្រែន ភាគច្រើននៅតំបន់ ខាគីវ (Kharkiv) អួដេសា (Odessa) និងកៀវ (Kiev)៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner