មេដឹកនាំបេឡារូសព្រមានពីការផ្ទុះសង្គ្រាមលោកទី ៣

មីនស្ក៖ ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បានព្រមានប្រទេសលោកខាងលិចប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងលើទីក្រុងម៉ូស្គូ ដោយនិយាយថា វិធានការបែបនេះអាចរុញច្រានរុស្ស៊ីធ្លាក់ចូលទៅក្នុងសង្រ្គាមលោកលើកទី ៣។

លោក Lukashenko នៅថ្ងៃអាទិត្យម្សិលមិញ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីថា ឥឡូវនេះ មានការពិភាក្សាជាច្រើនប្រឆាំងនឹងវិស័យធនាគារ ហ្គាស ប្រេង និងប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។ លោកបន្តថា វាអាក្រក់ជាងសង្គ្រាមទៅទៀត… នេះគឺជាការរុញច្រានរុស្ស៊ីឱ្យឈានចូលក្នុងសង្រ្គាមលោកលើកទី ៣ ហើយថា ជម្លោះនុយក្លេអ៊ែរអាចជាលទ្ធផលចុងក្រោយ។ ទោះបីជាមានការគំរាមកំហែងនៃវិធានការបន្ថែមទៀតក៏ដោយ លោក Lukashenko បានសង្កត់ធ្ងន់ថា ទាំងរុស្ស៊ី និងបេឡារូស នឹងរស់រានមានជីវិតពីការដាក់ទណ្ឌកម្មណាមួយ។

គួរបញ្ជាក់ថា ការវាយប្រហារយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលបញ្ជាដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ត្រូវបានថ្កោលទោសដោយប្រទេសលោកខាងលិច ហើយបានជំរុញឱ្យមានរលកថ្មីនៃទណ្ឌកម្មដ៏តឹងតែងប្រឆាំងនឹងទីក្រុងម៉ូស្គូ។

នៅក្នុងចលនាចុងក្រោយប្រឆាំងនឹងទីក្រុងម៉ូស្គូ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិកបាននិយាយថា ធនាគាររុស្ស៊ីដែលបានជ្រើសរើស នឹងត្រូវបានកាត់ចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលជាវិធានការមួយដែលរុស្ស៊ីបានព្រមានកាលពីអតីតកាល និងត្រូវបានចាត់ទុកថា ជាការប្រកាសសង្គ្រាម ៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner