ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ទាន់ពេល

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេល។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចហាងភេជ្ជៈឋាន Amazing ផ្ទះលេខ៣៦ ស្ថិតនៅតាមបណ្តោយផ្លូវ លេង១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងមានឈ្មោះ ស៊ុម លាភ ភេទស្រី អាយុ ៣៤ ឆ្នាំ មុខរបរ ជាម្ចាស់ហាង។ របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ ដំបូងផ្សារដែក ក៏បណ្ដាលឱ្យឆាបឆេះទៅលើផ្ទះជាន់ទី១ ប្រភេទសំណង់ថ្ម (ទំហំ ៤ម៉ែត្រ គុណ ១២ ម៉ែត្រ)។ តែសំណាងល្អ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តរបស់ការិយាល័យសង្រ្គោះបង្កា និងពន្លត់ អគ្គិភ័យ ចំនួន ៤គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ចំនួន ៤ឡាន ស្មេីនឹង ១៦ម៉ែត្រគូប ក្នុងនោះក៏មានរថយន្តជំនួយ ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ២គ្រឿង ប្រើប្រាសទឹកអស់ ២ឡានស្មើ ៨ម៉ែត្រគូប ដោយប្រើប្រាស់រយៈពេល ២០នាទី បាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner