កម្ពុជាទទួលបានមេដាយ២គ្រឿងមាស១ សំរឹទ្ធ១ នៃការប្រកួតកីឡាប៉េតង់ជើងឯកស្ត្រី និងយុវជន ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

គឹតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា កម្ពុជាទទួលបានមេដាយ២គ្រឿង មាស១ សំរឹទ្ធ១  នៃការប្រកួតកីឡាប៉េតង់ជើងឯកយុវជន និងស្ត្រី លើកទី១៧ ដែរបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ហើយគ្រោងនឹងបញ្ចប់នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  ក្រុមកីឡាការិនីប៉េតង់កម្ពុជាទី១ ដែលមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីម៉ំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណា បានត្រឹមមេដាយសំរិទ្ធ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាការិនីឡាវ ដោយលទ្ធផល ៦ទល់នឹង ១៣ លើវិញ្ញាសា ៣ទល់នឹង៣ នាព្រឹកមិញនេះ ខណៈលទ្ធផលមួយគូទៀត ក្រុមកីឡាការិនីថៃ យកឈ្នះក្រុមកីឡាការិនីបារាំង ១៣ទល់នឹង៤ ។ ដូច្នេះកីឡាការិនី ថៃ និងក្រុមកីឡាការិនីឡាវ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នៅរសៀលម៉ោង២:០០នេះ នៅពហុកឡដ្ឋានជាតិ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner