នគរបាលខណ្ឌច្បារអំពៅបញ្ចូនជនសង្ស័យ៧នាក់ទៅតុលាកាក្នុងសំណុំរឿងរក្សាទុក ប្រើប្រាស់ និង ជួញដូរគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ជនសង្ស័យ ចំនួន៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅកសាងសំណុំរឿងបញ្ជួនទៅតុលាកា ករណី រក្សាទុក ប្រើប្រាស់ និង ករណីជួញដូរគ្រឿងញៀន
ការបញ្ជួនជនសង្ស័យទាំង៧នាក់នេះគឺនៅព្រឹកថ្ងៃទី២៣ វិច្ឆិការ ឆ្នាំ២០១៩នេះ ។
យោងតាមរបាយការណ៍របស់លោកឡូភារម្យ អធិការង បានអោយដឹងថាជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនិងបទល្មើសនោះរួមមាន៖ ករណីជួញដូរ ករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនមាន៧នាក់ ។
លោកបានបន្តថា ជនសង្ស័យទាំង៧នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿងរួចរាល់។ ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ។