រថយន្តមិនចាំម៉ាកបើកបុកម៉ូតូកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់នៅក្នុងថ្លុកឈាមនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មជាប់ពីរបានជិះម៉ូតូមួយគ្រឿងត្រូវរថយន្តមិនចាំម៉ាកបើកបុកពេញទំហឹង។រួចបើកគេចខ្លួនបាត់ស្រមោល។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០១៩ត្រង់ចំណុចស្តុបកប់ស្រូវតាមបណ្ដោយផ្លូវជាតិលេខ៤កែង ផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូ មួយ គ្រឿងម៉ាកសង់ឌ្រីមស៊េរីឆ្នាំ ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FC-4492បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីជើងទៅត្បួងខណៈមកដល់ចំណុចកើតហេតុឆ្លងមកផ្លូវជាតិលេខ៤ខណះនោះក៍មានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះ
ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំសាច់ញាតិមកទទួលយកទៅវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណតហេតុរួចដឹកយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិយកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕