បុរស៣នាក់ជិះម៉ូតូទៅបុករថយន្តបណ្តាលឲ្យបុរសម្នាក់ ស្លាប់ចោលប្រពន្ធ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ចោលប្រពន្ធយ៉ាងអណោចអធម៌ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុករថយន្ត ហាយឡែនឌ័រ កំពុងបត់ចូលបុរី ដឺផ្លរ៉ា ពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខ បុរី ដឺផ្លរ៉ា តាមបណ្តោយផ្លូវជាតិលេខ៦A ស្ពានទី១០ ក្នុងសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

     ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម C125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG.8856 រីឯរថយន្តម៉ាកហៃឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ. ភ្នំពេញ2AI.4912 ។

     ប្រភពឲ្យដឹងថាមុនពេលកើតហេតុគេឃើញ បុរសជនរងគ្រោះទាំងបីនាក់ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន រីឯរថយន្តហាយឡែនឌ័រ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីត្បូងទៅជើង បញ្រ្ចាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្លងផ្លូវចូលបុរីដឺផ្លរ៉ា ក៏ត្រូវម៉ូតូបុកចំទ្វារខាងក្រោយ ចំហៀងខាងស្តាំ ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានរថយន្ត សង្រ្គោះបន្ទាន់ដឹកទៅមន្ទីពេទ្យ សង្រ្គោះជីវិតផងដែរ។ ចំណែកអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចចាប់យកទៅប៉ុស្តិ៏នគរបាលរដ្ឋបាលបាក់ខែងដើម្បីសួរនាំ។

    ក្រោយពីកើតហេតុសមត្ថកិច្ចវាស់វែងយក រថយន្តនិងម៉ូតូទៅរក្សាទុក រងចាំដោះស្រាយ នៅពេលក្រោយ ចំណែកសាកសព ត្រូវសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner