រថយន្តឡិចសុីសRX300បើកបុកឃឿនសួនទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រង៉ាង

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ មានរថយន្តឡិចសុីសRX300មួយគ្រឿងបានធ្វើដំណើរក្នុងល្បឿនលឿនជ្រុលទៅបុកឃឿនសួនពុះចែកផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រង៉ាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខទីស្ដីការគណៈរដ្ឋមន្ត្រី តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
   
     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចសុីសRX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AG-6714 បើកបរដោយបុរសម្នាក់ រួមអ្នកដំណើរ២,៣នាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃជ្រុលទៅបុកឃឿនសួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្ដង រីឯអ្នកបើកបរនិងអ្នករួមដំណើររងរបួសរលាត់ខ្លួនប្រាណតិចតួច ។
   
      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner