គណ:កម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ដាក់ក្តីរំពឹងថា បាល់ទះជិះរទេះកម្ពុជា អាចឈ្នះអាស៊ានប៉ារ៉ាហ្គេមនៅហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានព្យាករណ៍ទុកមុនចំពោះ ក្រុមបាល់បោះជិះរទះ កម្ពុជា ថា ការចូលរួមនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីន នៅឆ្នាំ២០២០ខាងមុខនេះ ក្រុមបាល់បោះជិះរទះកម្ពុជា នឹងមានលទ្ធភាពដណ្តើមបានមេដាយមាសឬក៍ប្រាក់មកជូនកម្ពុជាជាក់ជាមិនខាន ដ្បិត ការវាស់ស្ទង់ក្នុងការប្រកួតក ម្រិតអន្តរជាតិដែលក្រុម កម្ពុជាចូលរួមកន្លងមកគឺមានតែក្រុមប្រទេសថៃតែមួយប៉ុណ្ណោះជាឧបសគ្គដែល កម្ពុជា ពិបាកប្រជែង ខណៈដែលប្រទេ សផ្សេងៗនៅក្នុ ងតំប ន់ អា ស៊ីអាគ្នេយ៍មិនមែនជាដៃគូរបស់ក្រុមបាល់បោះជិះរទះរបស់កម្ពុជាឡើយ។
    ការរំពឹងទុកខ្ពស់បែបនេះ ត្រូវបានឯកឧត្តម យី វាសនា បញ្ជាក់អោយដឹងក្រោយបញ្ចប់ការប្រកួតកីឡាបាល់បោះជិះរទះ កម្ពុជាឆ្នាំ ២ ០ ១៩ កាលពីថ្ងៃព្រហស្បតិ៍ម្សិ លមិញ នៅទីលានបាល់បោះ ព្រីមៀមស្ព័តក្លិប។
     អគ្គលេខាធិការរូបនេះ អះអាងទៀតថា ការប្រកួតជ្រើសរើសជើងឯកបាល់បោះជិះរទះកម្ពុជាឆ្នាំ២០១៩លើកទី១នេះ គណៈកម្មាធិ ការ ជាតិប៉ារ៉ាឡាំពិកម្ពុជារៀបចំឡើងដើម្បីផ្តល់ជំនាញ គណៈកម្មាធិការ និងអាជ្ញាកណ្តាល ចៅ១៥រូបសម្រា ប់ត្រៀមការ ប្រកួតនៅ ឆ្នាំបន្តបន្ទា ប់ ទៀត។ លោក បញ្ជាក់ទៀតថា ការប្រកួតនេះ ក្រៅពីការបណ្តុះបណ្តាលជំនាញដល់គណៈកម្មាធិការ ចៅក្រម អាជ្ញាកណ្តាលនោះ វាក៍ជា ការប្រកួតវាស់ស្ទង់សមត្ថភាពក្រុមបាល់បោះជិះរទះកម្ពុជាមុនទៅចូលរួមការប្រកួតជើងឯកពិភពលោកនៅប្រទេសថៃនៅថ្ងៃទី២៧ ខែ វិច្ឆិកា ខាងមុខនេះ ដើម្បីដណ្តើមកៅ អីចូ ល រួ មការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូឃ្យូប្រទេសជប៉ុននៅឆ្នាំ២០២០ផងដែរ។
      សម្រាប់លទ្ធផលនៃការប្រកួត ចំណាត់លេខ១បានទៅលើក្រុមបាល់បោះមកពីឃុំមាសកំពង់ស្ពឺ. ចំណាត់ថ្នាក់លេខ ២បានទៅក្រុមបាល់បោះឱម៉ាល់មានរិទ្ធបាត់ដំបង និងចំណាត់លេខ៣បានទៅលើករុមបាល់បោះអង្គរបាជ័យកំពង់ចាម៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner