ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកែប ដង្ហែរក្បួនអបអរសារទរជ័យលាភី ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លេីសូចនាករ ” ខ្យល់ស្អាត “

ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ទីក្រុងស្អាតនិរន្តភាពបរិស្ថានអាស៊ាន ពិធីប្រគល់ពានរង្វាន់នេះប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដែលខេត្តកែប ទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើកទី៤ ឆ្នាំ២០២១ លើសូចនករ ” ខ្យល់ស្អាត ” ។

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសវីរុស បំប្លែងខ្លួនថ្មី អូមីក្រុង ការអញ្ជើញទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ ត្រូវបានធ្វើឡើង តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ដោយមានតំណាងទទួលផ្ទាល់ពី ឯកឧត្តម ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី ប្រកបដោយក្តីមោទនភាពក្រៃលែង ។

ដើម្បីឱ្យសក្តិសម និងកិត្តិយសដែលខេត្តកែបទទួលបានជ័យលាភីនេះ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋ ក្រុមយុវជន និងសិស្សានុសិស្ស ជាច្រើនរយនាក់បានមកជួបជុំគ្នា ដង្ហែរក្បួនព្យុហយាត្រា អបអរសាទរ តាមដងផ្លូវសំខាន់ៗ ចាប់ពីសួនច្បារមុខសាលាខេត្តកែប កាត់តាមដងផ្លូវ ៣៣A និង ៣៣ កាត់តាមទីប្រជុំជនផ្សារកែប ផ្សារដំណាក់ចង្អើរ ផ្សារសេះស និងផ្សាក្តាម ឈ្ពោះមកមុខសាលាខេត្តវិញ។

ក្នុងពិធីជួបជុំគ្នា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានគូសបញ្ជាក់ថា ខេត្តកែប វិញ្ញាបត្រនេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត រួមទាំងប្រជាពលរដ្ឋ ព្រះសង្ឃ វិស័យ ឯកជនទាំងអស់ លើការសំអាតអនាម័យបរិស្ថាន ការរៀបចំ ទុកដាក់សំរាមបានត្រឹមត្រូវ ទើបធ្វើអោយយើងនៅតែរក្សាបាននូវជ័យលាភីដ៏មានកិត្តិយសនេះ ។

ឯកឧត្តមបន្ថែមថា កន្លងមកខេត្តកែប ទទួលបានពានរង្វា់ជាច្រើនដូចជា៖
-ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង លើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥
-ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន នៅប្រទេសព្រុយនេ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លើ សូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត
-ពានរង្វាន់ទីក្រុងទេសចរស្អាតអាស៊ាន នៅទីក្រុង ឈាងមៃ ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
-ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួលបីទង លើកទី២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨
-វិញ្ញាបនបត្រទីក្រុងឈានមុខអាស៊ាន លើគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ត្រូវទទួលនៅ ឆ្នាំ២០២០ នៅប្រទេសជប៉ុន តែត្រូវពន្យាពេលដោយសាវិបត្តិជំងឺកូវីដ-១៩ និងពានរង្វាន់ចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កំសានស្អាត របស់ក្រសួងទេសចរណ៍។
និងថ្ងៃនេះទទួលបាន វិញ្ញាបនបត្រនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករ ” ខ្យល់ស្អាត ” ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា បណ្តាជ័យលាភីធំៗ ដែលខេត្តកែប ទទួលបានផ្ទួនៗគ្នានេះ គឺមកពីការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំខេត្ត និងការចូលរួមយ៉ាងសកម្មពីបណ្តា មន្ទីរអង្គភាព មន្ត្រីរាជការ និងបងប្អូន ប្រជាពលរដ្ឋ រួមគា្នក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ទីក្រុងរបស់ខេត្តកែប ចេញជាលទ្ធផលផ្លែផ្កា ដូចពេលនេះ ៕Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner