លោក ដូណាល់ ត្រាំ អញ្ជើញប្រធានាធិបតីអាហ្វហ្គានីស្ថានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេ៉រិក

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានអញ្ជើញសមភាគីអាហ្វហ្គានីស្ថានរបស់លោក គឺលោក ម៉ូហំាម៉េដ អាស្រាស់ ហ្គានី មកបំពេញទស្សនិច្ចនៅសហរដ្ឋអាមេ៉រិក នេះបើតាមសេចក្តីថ្លែងរបស់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាននៅថ្ងៃសុក្រនេះ ។

សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ការអញ្ជើញនេះបានកើតមានឡើង អំឡុងពេលធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាទីដែលលោកប្រធានាធិបតី ហ្គានីស្ថាន បំពេញទស្សនកិច្ចផ្លូវការមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។

អំឡុងកិច្ចពិភាក្សានោះដែរ លោក ត្រាំ បានថ្លែងអំណរគុណដល់លោក ហ្គានី ចំពោះកិច្ចសហប្រតិបត្តិការរបស់លោក ក្នុងការដោះលែងសាស្រ្តាចារ្យពីរនាក់នៃសាកលវិទ្យាល័យអាមេ៉រិកនៅអាហ្វហ្គានីស្ថាន (AUAF) និង បានកោតសរសើរដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្នុងការកម្ចាត់អ្នកប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាមនៅខេត្ត Nangarhar ភាគខាងកើត ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានដោះលែងសាស្រ្តាចារ្យពីរនាក់របស់សាកលវិទ្យាល័យ AUAF រួមទាំងជនជាតិអាមេ៉រិកាំងម្នាក់ និង អូស្រ្តាលី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរទណ្ឌិតសម្រាប់មេដឹកនាំក្រុម Haqqani ចំនួន ៣នាក់ ដើម្បីពន្លឿនដំណើរការសន្តិភាពនៅប្រទេសអាហ្វហ្គានីស្ថាន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner