ប្រមុខការទូតចិនអះអាងថា នឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់បំផ្លាញស្ថិរភាពរបស់ទីក្រុងហុងកុងឡើយ

ចិន៖ ចិនប្រឆាំងដាច់ខាតចំពោះការអនុម័តច្បាប់សិទ្ធិមនុស្សហុងកុង និងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ធ្វើការបំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពរបស់ទីក្រុងហុងកុងបាននោះឡើយ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបានលើកឡើងថា លោក វ៉ាង យី បាននិយាយប្រាប់អតីតរដ្ឋមន្ត្រីការពារជាតិអាមេ៉រិក លោក William Cohen នៅក្នុងអំឡុងជំនួបក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹងមិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញគោលការណ៍ ប្រទេសមួយប្រព័ន្ធពីរបស់ចិនបានឡើយ ។

ការកត់សម្គាល់បែបនេះរបស់លោក វ៉ាង យី ត្រូវបានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក នៅក្នុងសម្លេងឆ្នោតជាឯកច្ឆ័ន្ទមួយ បានអនុម័តច្បាប់នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងគោលបំណងការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ស្របពេលមានការបង្ក្រាបរបស់ចិនទៅលើចលនាតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលកើតមាននៅក្នុងទីក្រុងហុងកុងស់រយៈពេលជាច្រើនខែ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner