សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិរុស្ស៊ីចំនួន ២២

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោក ចូ បៃដិន នៅថ្ងៃពុធបញ្ជាក់ថា សេតវិមានបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិរុស្ស៊ីចំនួន ២២ និងបានពង្រីកការត្រួតពិនិត្យទៅលើការនាំចេញបច្ចេកវិទ្យា ដែលគាំទ្រដល់ការចម្រាញ់ប្រេងរបស់រុស្ស៊ី។

ការដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះ ក៏ពង្រីកលើការគ្រប់គ្រងការនាំចេញដែលបានដាក់រួចហើយលើរុស្ស៊ី ដើម្បីរួមបញ្ចូលប្រទេសបេឡារូស ដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា បានបើកដៃដល់ការឈ្លានពានរបស់លោក ពូទីន ទៅលើអ៊ុយក្រែន។

ការពង្រីកការត្រួតពិនិត្យការនាំចេញត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ការបង្វែរឧបករណ៍ បច្ចេកវិទ្យា និងកម្មវិធី (Software) តាមរយៈបេឡារូស ទៅកាន់រុស្ស៊ី។ សេតវិមានបានពន្យល់ថា ហេតុផលបិទផ្លូវបែបនេះ នឹងដាក់កំហិតធ្ងន់ធ្ងរដល់លទ្ធភាពរបស់រុស្ស៊ី-បេឡារូស ក្នុងការគាំទ្រការឈ្លានពានយោធារបស់ពួកគេប្រឆាំងនឹងអ៊ុយក្រែន។

ការដាក់ទណ្ឌកម្មខាងលើនេះ រួមមានការត្រួតពិនិត្យការនាំចេញដែលផ្តោតលើការចម្រាញ់ប្រេងរបស់រុស្ស៊ី ដែលសេតវិមានចាត់ទុកថា ជាប្រភពចំណូលដ៏សំខាន់ដែលគាំទ្រដល់យោធារុស្ស៊ី ដោយទទួលស្គាល់ថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានចែករំលែកចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការធ្វើឱ្យខូចឋានៈរបស់រុស្ស៊ី ជាអ្នកផ្គត់ផ្គង់ថាមពលឈានមុខគេក្នុងរយៈពេលកន្លងមក៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner