ព្រឹត្តិការណ៍កីឡាវាយកូនគោលអាស៊ានណាប៉ូ លើកទី៤០ រៀបចំដើម្បីអបអរសាទរកិច្ចប្រជុំអាស៊ានណាប៉ូ និងជួយផ្សព្វផ្សាយពីវិស័យកីឡាវាយកូនគោលកម្ពុជា

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអាស៊ានណាប៉ូលើកទី៤០ នាព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២នេះ បានដំណើរការប្រកួតផ្លូវការហើយ នៅលើទីលានកីឡាវាយកូនគោល វឌ្ឍន:រីស៊ត ដោយមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមកចូលរួមក្នុងកិច្ចប្រជុំអាស៊ានណាប៉ូ លើកទី៤០ ។

ការប្រកួតនេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរ កិច្ចប្រជុំអាស៊ានណាប៉ូ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជួយលើកកម្ពស់ផ្សព្វផ្សាយអំពីកីឡាវាយកូនគោលកម្ពុជា ទៅកាន់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន។

ចំពោះការប្រកួតបែងចែកជា២ក្រុម .ក្រុមទី១ ការប្រកួតសម្រាប់ថ្នាក់ដឹកនាំVIP ដោយកីឡាករវាយចេញពីទី ពណ៌ស ។ ក្រុមទី២ . ការប្រកួតសម្រាប់អ្នកតំណាងប្រទេសនីមួយៗដោយក្នុង១ប្រទេសមានកីឡាករ៤រូប ដោយការវាយចេញរបស់កីឡាករ គឺវាយចេញពីទី ពណ៌មាស ។

សម្រាប់ប្រព័ន្ធការប្រកួត គឺត្រូវយកពិន្ទុសុទ្ធមកគិត (Gross Score) ការប្រកួតជាក្រុមត្រូវគិតយកពិន្ទដែលល្អជាងគេ ៣រូប ក្នុងចំណោមកីឡាករ៤នាក់ យកមកបូកបញ្ចូលគ្នា។

ចំពោះពានរង្វាន់ជ័យលាភី នឹងប្រកាសលទ្ធផលនាល្ងាច ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខា មានជ័យលាភីសម្រាប់ថ្នាក់ដឹកនាំ VIP និង ជ័យលាភីសម្រាប់អ្នកតំណាងប្រទេស ជ័យលាភីទី១ និងជើងឯករងទី២ មានពាន៤ដូចគ្នា និងពានសម្រាប់ ឯកត្តជន រួមជ័យលាភីផ្សេងៗ ដូចជាអ្នកវាយជិតបំផុត និងវាយបានឆ្ងាយជាងគេ ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner