ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូ សួរសុខទុក្ខ និងសុំអនុសាសន៍ណែនាំពីឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ក្នុងដំណើរសួរសុខទុក្ខ នៅព្រឹកថ្ងៃសុក្រ ទី៤ខែមីនាឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំយុវជនថ្នាក់កណ្តាល សួរសុខទុក្ខនិងសុំអនុសាសន៍ណែនាំពី ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដល់គេហដ្ឋាននៅក្នុងរាជធានីភ្នំពេញ ។

ឯកឧត្តម ចាយ បូរិន នាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់​។ ឯកឧត្តមប្រធានប្រតិភូ សម្តែងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់នូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនា របស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជាពិសេសការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតីរបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍ប្រទេសជាតិសឹងមួយជីវិតមកហើយនោះ។

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ របស់យុវជនគណបក្សប្រជជនកម្ពុជា ថ្នាក់កណ្តាលទាំងក្នុងនិងក្រៅប្រទេសក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបានឆ្លុះបញ្ចំាងឲ្យឃើញ នូវទេព្យកោសល្យនិងសមត្ថភាពដឹកនាំ របស់ឯកឧត្តមបណ្ឌិត ជាសរសរទ្រូងប្រកបដោយគុណភាពរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេន ពោពេញដោយសមត្ថភាព។ 

ឯកឧត្តម បានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងបានថែ្លងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេច លោកជំទាវ ឯកឧត្តមដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមនិង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ លើរូបខ្ញុំ ផ្ទាល់ ក៍ដូចជាចាស់ព្រឹទ្ធាចារ្យ ឥស្សរជន និវត្តន៍ជន សហការី សមាជិកសមាជិកាគណបក្សទំាងអស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ ដោយមិនដែលភ្លេចបុគ្គលណាម្នាក់នោះឡើយ។

ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានផ្តល់សៀវភៅគុណកថាដែលសង្ខេប អំពីជីវ ប្រវត្តិរបស់ ឯកឧត្តម ដែលបាន ឆ្លងកាត់ បួនសម័យកាល  របស់ ឯកឧត្តម  ក្នុងឱកាស អបអរសាទរ ការតម្លើង គោរមងារ កិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ពី កិត្តិសេដ្ឋាបណ្ឌិត ទៅជា កិត្តិបរិរក្សបណ្ឌិត គាត់ ឈន់ កាលពីឆ្នាំ ២០១៨៕ ដោយ៖ ហេង សម្បត្តិ

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner