សន្និសីទអាស៊ានណាប៉ូល លើកទី៤០ រយៈពេលប្រាំថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២នេះសន្និសីទ អាស៊ានណាប៉ូល លើកទី៤០លើប្រធានបទ“លើកកម្ពស់ សុខដុម នីយកម្ តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្តរ៍” ដែលប្រារព្ធធ្វើ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ បានបិទបញ្ចប់ ក្រោមអធិបតី ភាពឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជា ប្រធាន សន្និសីទ អាស៊ានណាប៉ូលលើកទី៤០ ឆ្នាំ២០២២ និងមានការអញ្ជើញ ចូលរួម ពីឯកឧត្តមប្រធានគណៈប្រតិភូអាស៊ាន, គណៈប្រតិភូនៃ ប្រធានស្ថានអាស៊ាន ដៃគូពិភាក្សា និងមន្ត្រីសង្កេតការណ៍ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតនៃបណ្ដាលប្រទេសសមាជិកអាស៊ាន ព្រមទាំង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃដៃ គូពិភាក្សាប្រចាំកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រ កម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត។

កម្មវិធីនេះក៏បានរៀបចំពិធីចុះហត្ថលេខារួមគ្នា ព្រមទាំងបានប្រគល់ ជូននិមិត្តសញ្ញាអាស៊ានណាប៉ូលលើកទី៤១ ពីឯកឧត្តម នាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រគល់ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក Kham King Phauilamonyvong អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឡាវ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអាស៊ានណាប៉ូលលើកទី៤១ ជាអ្នកបន្តវេន។

នាឱកាសនេះដែរឯកឧត្តមឧត្តមសេនីយ៍ឯក Kham King Phauilamonyvong អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរ បាល ជាតិឡាវ ដែលជាម្ចាស់ផ្ទះរៀបចំសន្និសិទអាស៊ានណា ប៉ូលលើក ទី៤១ បានមានចំណាប់អារម្មណ៍ថា ឯកឧត្តម មានសេចក្តីរីករាយ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤១ ជាបន្តទៀត។ឯកឧត្តម ក៏បានសម្តែងការវាយតម្លៃខ្ពស់ចំពោះ នគបាល ជាតិ កម្ពុជា ដែលបានរៀបចំសន្និសីទអាស៊ានណាប៉ូលបន្ត លើកទី៤០ដែលបានប្រព្រឹត្តទៅដោយរលូននិងប្រកបដោយផ្លែផ្កា។
ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់នគរបាលជាតិកម្ពុជា បានធ្វើឱ្យ ប្រទេសដែលជាសមាជិកអាស៊ានណាប៉ូល មានសេចក្តីរីករាយ ហើយការរៀបចំសន្និសីទនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងបានសម្រេចនូវជោគជ័យមួយចំនួនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវានគរបាលជាតិអាស៊ានកាន់តែរឹងមាំថែមទៀតរួមបញ្ចូលទាំងការពិភាក្សា និងអនុម័តលើប្រធានបទសំខាន់ៗ។ការ ពិភាក្សាគឺ មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងចែករំលែកចំណេះ ដឹង បទពិសោធន៍ក្នុងចំណោមដៃគូ និងប្រទេសជុំវិញពិភពលោក ដើម្បី ប្រឆាំងនឹង បទល្មើសឆ្លងដែន។

ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្តថា សន្និសីទអាស៊ានណាប៉ូល លើកទី៤០នេះ បានបង្ហាញពីស្មារតីសហប្រតិបត្តិការរវាងប្រទេស នៃអាស៊ានណាប៉ូល ក៏ដូចជាប្រទេសដៃគូសន្ទនា និងអ្នកសង្កេត ការណ៍ ដើម្បីពង្រឹងការងាររក្សាស្ថិរភាព សន្តិភាពសង្គម។

ក្នុងការរៀបចំសន្និសីទស៊ានណាប៉ូលលើកទី៤១បន្តនៅប្រទេសឡាវនគរបាលជាតិឡាវទន្ទឹងរងចាំស្វាគមន៍យ៉ាងកក់ក្តៅទទួលសមាជិកស៊ានណាប៉ូល ដើម្បីចូលរួមប្រជុំ ពិភាក្សាពង្រឹងនូវកិច្ចសហប្រតិបត្តិ ការនានា ក្នុងពេលខាងមុខ។

ចំណែកឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជា ប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់គណៈកម្មការរៀបចំ ព្រមទាំងរួមចំណែកធ្វើឱ្យ សន្និសីទ នេះដំណើរការបានយ៉ាងជោគជ័យ។ ឯកឧត្តម មាន ប្រសាសន៍បន្ថែម ថា ក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ ដោយមាន ការ ផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់អនុសាសន៍យ៉ាងផុសផុល មានលក្ខណៈជាយុទ្ធសាស្ត្រក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់នឹង គ្រប់ប្រភេទ ជាពិសេសបទល្មើសថ្មីៗអាច ទទួល បានលទ្ធផលប្រកបដោយផ្លែផ្កា។

ជាថ្មីម្តងទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មាន ប្រសាសន៍ បន្តថាតាមរយៈយុទ្ធសាស្ត្រ និងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារួមគ្នា កាលពីពេលកន្លងទៅនេះ យើងបាន ដាក់ចេញផែនការសកម្មភាពគួបផ្សំជាមួយផែនការទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតប្រកបដោយទស្សនៈសុទិដ្ឋិនិយមរវាងសមាជិកអាស៊ានណាប៉ូល និងបណ្តាប្រទេសជាដៃគូ។ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សង្ឃឹមថា កងកម្លាំងអាស៊ាន នឹង បង្កើត ស្នាដៃដ៏ធំធេង បង្កើតសមទ្ធិផលថ្មីៗបន្ថែមទៀត ជាពិសេស ការ បង្កើតបរិយាកាសសុខដុមនីយកម្ម ធ្វើឱ្យអាស៊ានធ្វើដំណើរឆ្ពោះ ទៅ រកសន្តិភាព ស្ថិរភាព សុវត្ថិភាព និងឯកភាពបានយ៉ាងល្អ ប្រសើរ ថែមទៀត៕ ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner