ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូ អញ្ជើញសួរ សុខទុក្ខនិង សុំអនុសាសន៍ណែនាំពីឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ទី៤ខែមីនាឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជានិងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្ស ថ្នាក់កណ្តាល បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំយុវជន ថ្នាក់កណ្តាល សួរសុខទុក្ខនិងសុំអនុសាសន៍ណែនាំពីឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្ស ប្រជាជនកម្ពុជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដល់គេហដ្ឋាននៅក្នុងរាជធានីភ្នំពេញ ។

ក្នុងឱកាសនេះឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ នាំនូវការ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ។

ឯកឧត្តមប្រធានប្រតិភូបានសម្តែងការកោតសរសើរ យ៉ាង ខ្ពង់ខ្ពស់ នូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើន ឥត គណនា របស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ជាពិសេស ការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតីរបស់ ឯកឧត្តម ក្នុងការ ចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេស ជាតិសឹងមួយជីវិតមក ហើយ នោះ។

ឯកឧត្តមបណ្ឌិត គាត ឈន់ បានកោតសរសើរនិងវាយ តម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជជនកម្ពុជាថ្នាក់កណ្តាលទាំងក្នុងនិងក្រៅប្រទេសក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបានឆ្លុះបញ្ចំាងឲ្យឃើញនូវ ទេពកោសល្យ និងសមត្ថភាពដឹកនាំ របស់ឯកឧត្តមបណ្ឌិត ជាសសរទ្រូងប្រកប ដោយគុណភាពរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេន ពោរ ពេញដោយសមត្ថភាព។

ឯកឧត្តមបានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងបានថែ្លង អំណរគុណ ដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមនិង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយក ចិត្តទុកដាក់ពីសុខទុក្ខលើរូបខ្ញុំ ផ្ទាល់ ក៍ដូចជាចាស់ព្រឹទ្ធាចារ្យ ឥស្សរជន និវត្តន៍ជន សហការី សមាជិកសមាជិកាគណបក្សទំាង អស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ មាតុភូមិដោយមិនដែលភ្លេចបុគ្គលណាម្នាក់នោះឡើយ។

ក្នុងឱកាសនោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បានផ្តល់ សៀវភៅគុណកថាដែលសង្ខេប អំពីជីវ ប្រវត្តិរបស់ ឯកឧត្តម ដែលបាន ឆ្លងកាត់ បួនសម័យកាល របស់ ឯកឧត្តម ក្នុងឱកាស អបអរសាទរ ការដំឡើងគោរមងារ កិត្តិយស នៃរាជបណ្ឌិត្យ សភាកម្ពុជា ពី កិត្តិ សេដ្ឋាបណ្ឌិត ទៅជា កិត្តិបរិរក្សបណ្ឌិត គាត់ ឈន់ កាលពីឆ្នាំ ២០១៨។ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner