អតីតសកម្មជនសង្គ្រោះជាតិ១៣២នាក់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន១៣២នាក់ដែលបានរត់ភៀសខ្លួនទៅប្រ ទេសថៃ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញនៅ ថ្ងៃទី៤មិថុនានេះ។

ពិធីបញ្ចូលសមាជិកមនុស្សទាំង១៣២នាក់នេះ បានធ្វើឡើងក្នុងរាជធានី ភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រ ធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

តំណាងអតីតប្រធានសកម្ម ជនឈ្មោះ លី រតនៈរស្មី បានថ្លែងសារភាពថាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុម របស់លោក បានលង់ជឿនូវការបោកប្រាស់របស់ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកបានថ្លែងថ្កោលទោស សម រង្ស៊ី និងចោទថាអតីតមេដឹកនាំគណបក្សប្រឆាំងនេះ គ្មាន ធ្វើអ្វីក្រៅតែពីនិយាយរិះគន់នោះទេ។

មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ឃួង ស្រេង បាន ថ្លែងក្នុងឳកាសនោះថាការសម្រេចចិត្តវិលមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្នុង ឳកាសនេះ គឺជាការសម្រេចចិត្តទាន់ពេលវេលានិងត្រឹមត្រូវ។ លោកបានថ្លែងថា គណបក្សប្រ ជាជនកម្ពុជាគឺជាគណបក្សដែលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner