ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ ស្វែងយល់ពីតម្រូវការមូលដ្ឋាន ដើម្បីចូលរួមរកដំណោះស្រាយឆ្លើយតបទាន់ពេលវេលា

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ បានចុះសួរសុខទុក្ខ សំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាមេក្រុមបក្សចំនួន ១៩៥នាក់ មកពីភូមិចំនួន៤ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុទាំងអស់ ចុះជួបប្រជាពលរដ្ឋគោលដៅឱ្យបានញឹកញាប់ ដើម្បីសិក្សាស្វែងយល់ពីតម្រូវការ និងបញ្ហានានា ដែលប្រជាពលរដ្ឋជួបប្រទះ ហើយពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ដែលជួយធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង។

ជាលទ្ធផល បងប្អូនមេក្រុមបក្សបានលើកឡើងពីការជួសជុលផ្លូវលំក្នុងភូមិ មេគោដែលបានផ្តល់ដល់គ្រួសារខ្សត់ខ្សោយ កញ្ចក់ពន្លឺព្រះអាទិត្យដែលបានតម្លើងនៅតាមដងផ្លូវ និងក្នុងទីធ្លាសាលារៀន ។ល។ បានចូលចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំទឹកល្អក់បានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគាត់បានសម្តែងនូវការដឹងគុណដល់គណបក្សប្រជាជន និងក្រុមការងារទាំងអស់ដែលបានជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋជាប្រចាំ ៕ ដោយ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner