រថយន្តពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តពីគ្រឿងបានបុកគ្នាពេញទំហឹងនៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរថយន្តទាំងសងខាងខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវលេខ១៩៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកSCION ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2AY-9786 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត camary ហាយព្រីតពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AU -2489 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តSCION ផ្នែកខាងមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តហាយព្រីតមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជា២០ម៉ែត្រ និងរងការខូចខាតយ៉ាងដំណំផងដែរ តែក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅខាងមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner