អប្សរាព្រឹកនេះ ០៨ មីនា ២០២២
មាតិការព្រឹក ០៨-មីនា-២០២២
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
HS1 ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នៅតែរក្សាការវាយតម្លៃស្ថានការណ៍របស់សម្តេច ដោយសម្តេចមិនជឿថា រុស្ស៉ី នងអាចយកឈ្នះលើកងទ័ពអ៊ុយក្រែនទាំងស្រុងនោះទេ ហើយក៏មិនជឿថា អ៊ុយក្រែននឹងសម្លាប់កងទ័ពរុស្ស៉ី ដែលកំពុងចូលលុកលុយនៅក្នុងប្រទេសអ៊ុយក្រែន បានទាំងអស់ដែរ។ រាជរដ្ឋាភិបាលកម្ពុជាក៏បាន អំពាវនាវដល់ភាគី រុស្ស៉ី និងអ៊ុយក្រែនសូម «ឈប់បាញ់នៅនឹងកន្លែង» ហើយបើកការចរចាគ្នាដើម្បីបញ្ចប់វិបត្តិ។ ការស្នើដ៏ទទូចនេះ គឺបន្ថែមលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្រ្តីការប្រទេសអាស៊ាន កាលពីសប្តាហ៍មុន ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ។…ឃ្លីប…
HS2 សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតិ អោយពលរដ្ឋកម្ពុជាចូលធ្វើសង្រ្គាមនៅអ៊ុយក្រែននោះទេ ។ រឿងសំខាន់ត្រូវរកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចតេជោចាត់ទុកថា គាំទ្រឲ្យពលរដ្ឋធ្វើទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែន គឺប្រៀបដូចជាយកសាំងចាក់លើភ្លើង ដែលកំពុងឆេះប៉ុណ្ណោះ មិនអាចពន្លត់ភ្លើងបាននោះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា សម្តេចមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ទៅធ្វើទាហានស្ម័គ្រចិត្ត ស្លាប់លើទឹកដីអ៊ុយក្រែននោះទេ។…ឃ្លីប…
L3 សម្ដេចតេជោ ហ៊ុន សែន និងបេសកជនពិសេសរដ្ឋាភិបាលជប៉ុន មានចំណាប់អារម្មណ៍ដូចគ្នា ចំពោះមីយ៉ាន់ម៉ា ដោយទិសដៅសំខាន់ គឺនាំមកជូនមីយ៉ាន់ម៉ា នូវលទ្ធិប្រជាធិបតេយ្យ ៕…អានផ្ទាល់…
D5 អគ្គឯករដ្ឋទូតអាមេរិក គូសបញ្ជាក់ថា កម្ពុជានាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារអាមេរិក៣០ភាគរយ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ ។…អានផ្ទាល់ (ដោយ៖សេឌី)
វគ្គទី២
D7 កូនផ្សោតមួយក្បាល ត្រូវបានកត់បញ្ចូលក្នុងបញ្ជី នៅឆ្នាំ២០២២។…អានផ្ទាល់ (ដោយ៖សេឌី)
D6 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ជាបុគ្គលសំខាន់ណាស់ក្នុងការកំណត់ទិសដៅអនាគត ធានាស្វែងរកសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន ។…អានផ្ទាល់ (ដោយ៖សេឌី)
D3 ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ មកពី៦ ក្រុង-ស្រុក នៃខេត្តសៀមរាប ទទួលបាន អង្ករជំនួយសង្គ្រោះបន្ទាន់ ១៦តោន ពីរាជរដ្ឋាភិបាលកម្ពុជា ។…អានផ្ទាល់ (ដោយ៖ក្រសួងកសិកម្ម)រដ្ឋមន្រ្តី
D4 ឧត្តមសេនីយ៍ទោ មាស វណ្ណារី នាំយកថវិកាសប្បុរសធម៌ ទៅបរិច្ចាគជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ។…អានផ្ទាល់ (ដោយ៖សួន លីណា)
D1 អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការកែលម្អផ្លូវឲ្យប្រសើរឡើងវិញ ជាង៧គីឡូម៉ែត្រ ប្រភេទបេទីម(Overlay AC) និងក្រាលកៅស៊ូDBST ភ្ជាប់ពីផ្លូវហាយវ៉េមករង្វង់មូល”តាដំបងក្រញូង”៕… អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)…មានសំលេងដើម១នាទី
C9 ប្រតិភូកូរ៉េមួយក្រុម អញ្ជើញមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីការផលិតទឹកស្អាត របស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖អ៊ុក សំអាត)២៖១៨
D2 ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដែលមានបញ្ហាវិវាទជាមួយពលរដ្ឋ ខណៈមានប្រជាពលរដ្ឋខ្លះប្រគល់ដីអោយក្រុមហ៊ុនវិញ៕ …អានផ្ទាល់(ដោយ៖ នាត ចាន់ណា)
វគ្គទី៣៖
BH2 មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរ ទិវានារីអន្ដរជាតិ ៨មីនា ខួបលើកទី១១១ ៕ …ឃ្លីប…
BH4 រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកការដ្ឋានកសាងផ្លូវកៅស៊ូ DBST ជាង២គីឡូម៉ែត្រកន្លះ ដើម្បីឲ្យប្រែក្លាយជាតំបន់ទេសចរណ៍ស្មូនឆ្នាំង ឲ្យកាន់តែប្រសើរឡើង ៕ …អានផ្ទាល់…
L5 កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌឬស្សីកែវ បើកយុទ្ធនាការ ចែកសៀវភៅគ្រួសារ និង អត្រានុកូលដ្ឋានផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ៕ …ឃ្លីប…
BH1 ដំណាំស្រូវរដូវប្រាំង ដែលបានដាំដុះឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ខ្ពស់ជាង ៧៣០៣ហិកតា គិតក្នុងរយៈពេលដូចគ្នា ៕ …អានផ្ទាល់…
BH6 មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ៕ …ឃ្លីប…
BH3 ឯកឧត្តម អ៊ិត សុធា និងឯកឧត្ដម គឹមរត័្ន ណារិន នាំយកអំពូលសូឡា និងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនគណៈបក្សប្រជាជន ឃុំពេជចង្វារ ៕ …អានផ្ទាល់…
វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ
G3 គណៈប្រតិភូអ៊ុយក្រែនមកដល់ប្រទេសបេឡារ៉ុស សម្រាប់កិច្ចចរចាជុំទីបីជាមួយភាគីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅមុននេះបន្តិច។
G2 អាល្លឺម៉ង់សម្រេចចិត្តបន្តរក្សាអាជីវកម្មផ្នែកថាមពល ជាមួយប្រទេសរុស្ស៊ី
G4 អូស្ត្រាលី គ្រោង ចំណាយ ប្រាក់ ៧.៤ពាន់ លាន ដុល្លារអាមេរិក សម្រាប់ មូលដ្ឋាននាវាមុជទឹក នុយក្លេអ៊ែរ
G5 រដ្ឋមន្រ្តីការបរទេសចិនបញ្ជាក់ថា បញ្ហាកោះតៃវ៉ាន់ខុសគ្នាពីបញ្ហាអ៊ុយក្រែន (Video inside)
G7 តម្លៃឧស្ម័ននៅអឺរ៉ុប លោតដល់ ៣,៨០០ដុល្លារក្នុងមួយពាន់ម៉ែត្រគូប ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត
G6 អង់គ្លេស ស្នើឱ្យព្យួរសមាជិកភាពរបស់រុស្ស៊ី ក្នុងស្ថាប័នប៉ូលិសអន្តរជាតិ Interpol
G1 វិភាគអន្តរជាតិ៖ ហេតុអ្វីអាមេរិកខ្លួនឯង មិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន, តែស្នើឱ្យប៉ូឡូញធ្វើជំនួស?