អាល្លឺម៉ង់ព្រមានប្រឆាំងនឹងការដាក់ទណ្ឌកម្មលេីវិស័យសំខាន់ៗចំពោះរុស្ស៊ី ក្នុងនោះ មានប្រេង និងឧស្ម័ន
ប៊ែរឡាំង ៖ ថ្វីបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីក៏ដោយ ក៏អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅថ្ងៃចន្ទថា អឺរ៉ុបចាំបាច់ត្រូវបន្តការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដោយលោកបានអះអាងថា ជារឿង ចាំបាច់សម្រាប់សន្តិសុខថាមពលរបស់ទ្វីបនេះ។
អានសេចក្តីថ្លែងការណ៍ផ្លូវការមួយពីការិយាល័យ លោក Scholz បានបញ្ជាក់ ដូច្នេះថា នៅពេលនេះ ការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបសម្រាប់ការបង្កើតកំដៅ ការចល័ត ការផ្គត់ផ្គង់ថាមពល និងឧស្សាហកម្មមិនអាចធានាបានតាមវិធីណាផ្សេង ប្រសេីរជាងការនាំចូលពីរុស្ស៊ីនោះទេ ដូច្នេះ វា មាន សារៈ សំខាន់ សម្រាប់ ការ ផ្តល់ សេវា សាធារណៈ និង ជីវភាព ប្រចាំ ថ្ងៃ របស់ ប្រជាពលរដ្ឋ យើង។
អាល្លឺម៉ង់ពឹងផ្អែកលើរុស្ស៊ីប្រហែល 55% នៃការផ្គត់ផ្គង់ឧស្ម័នសរុបរបស់ប្រទេសខ្លួន ខណៈដែលសហភាពអឺរ៉ុបបាននាំចូលច្រើនជាងពាក់កណ្តាលនៃផលិតផលថាមពលទាំងអស់របស់ខ្លួន។ ក្នុងចំណោមការនាំចូលទាំងនេះ រុស្ស៊ីផ្គត់ផ្គង់ឧស្ម័ន ៤១% ធ្យូងថ្ម ៤៦% និងប្រេង ២៧%។ ហេតុ ដូច្នេះ សហភាពអឺរ៉ុប មានការស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មថាមពលរុស្ស៊ី ក្នុងការឆ្លើយតបទៅនឹងជម្លោះនៅអ៊ុយក្រែន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា




