ទីក្រុងម៉ូស្គូ ព្រមានថា ការបិទខ្ទប់ប្រេងរបស់រុស្ស៊ីនឹងក្លាយជាមហន្តរាយសម្រាប់ទីផ្សារពិភពលោក

ម៉ូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Aleksandr Novak បាននិយាយនៅថ្ងៃចន្ទថា ការដកប្រេងរុស្ស៊ីចេញពីទីផ្សារនឹងធ្វើឱ្យតម្លៃថាមពលកើនឡើងដល់ជាង 300ដុល្លារក្នុងមួយបារ៉ែល។

លោក Aleksandr Novak បន្ថែមថា រុស្ស៊ីមិនពឹងផ្អែកលើលោកខាងលិចទេ ហើយអាចប្តូរទិសការផ្គត់ផ្គង់របស់ខ្លួនទៅកន្លែងផ្សេងទៀត។ លោក Novak បានប្រាប់អ្នកសារព័ត៌មានថា ជាថ្មីម្តងទៀត យេីងកំពុងស្វែងរកការស្តីបន្ទោសទាំងអស់ចំពោះការខ្វះខាតគោលនយោបាយថាមពលនាពេលថ្មីៗនេះរបស់ពួកគេលើប្រទេសរុស្ស៊ី ហេីយថា រុស្ស៊ីមិនមានអ្វីដែលត្រូវធ្វើជាមួយការឡើងថ្លៃបច្ចុប្បន្នលើការប្រែប្រួលទីផ្សារនោះឡេីយ។

លោក Novak បន្ត ថា រុស្ស៊ីគឺជាដៃគូដែលអាចទុកចិត្តបាន សម្រាប់អឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងថា ទីក្រុងម៉ូស្គូបាននិងកំពុងផ្គត់ផ្គង់ដល់ប្រជាជាតិអឺរ៉ុបជាមួយនឹងតម្រូវការឧស្ម័នប្រហែល 40% របស់ពួកគេ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីតម្លៃឧស្ម័ននៅអឺរ៉ុបបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គឺរហូតដល់ 3,900ដុល្លារ ក្នុង 1,000ម៉ែត្រគូប ខណៈដែលតម្លៃប្រេងឆៅ Brent ឡើងលើសពី 130ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner