នាយករដ្ឋមន្ត្រីថៃឱ្យបន្ថយការជិះឡាន ក្នុងពេលសាំងឡើងថ្លៃ

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី៧ មីនា ២០២២ បានជំរុញដល់សាធារណជនកាត់បន្ថយការប្រើប្រាស់ថាមពល ជាពិសេស ចំពោះការប្រើប្រាស់រថយន្តឯកជន ខណៈដែលប្រេងឥន្ទនៈឡើងថ្លៃ។ លោក ប្រាយុទ្ធ ចាន់អូចា អះអាងទៀតថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រេងសាំងឡើងថ្លៃនេះ។

ការអំពាវនាវរបស់លោកបានកើតមានឡើង ក្រោយពេលតម្លៃប្រេងឆៅហក់ឡើង ដល់ ៤២០០បាត ឬ ១៣០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទម្សិលមិញ ជាការឡើងថ្លៃខ្លាំងបំផុតពុំធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១២ ដែលមានត្រឹម ១២៨ដុល្លារអាមេរិកនោះ។

លោកថា «យើងកំពុងជំរុញដល់អ្នកគ្រប់គ្នា ជួយសន្សំសំចៃថាមពលកាន់តែច្រើន កាន់តែល្អ ជាពិសេស លើការប្រើប្រាស់រថយន្តឯកជន។ យើងបានដាក់ចេញវិធានការដោះស្រាយបញ្ហាតម្លៃឡើងថ្លៃនេះ ប៉ុន្តែថវិកាយើងមានកំណត់» ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយពន្ធលើតម្លៃប្រេងខ្លះ រហូតដល់ថ្ងៃទី២០ ឧសភា ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេងសាំងនេះ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយបញ្ហានេះ ដោយប្តេជ្ញាថា នឹងរក្សាតម្លៃលក់រាយឲ្យនៅក្រោម ៣០បាត ក្នុងមួយលីត្រ៕ ប្រភព៖ បាងកកប៉ុស្តិ៍ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner