ឯកឧត្តម សោម ស៊ុន នាំយកថវិកា ឯកឧត្តមបណ្ឌិត ជា ចាន់តូ ឧបត្ថម្ភការសាងសង់ស្នាក់ការគណបក្សឃុំបន្ទាយស្ទោង
កំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បាននាំយកថវិកា ១១លានរៀល របស់ឯកឧត្ដមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារបក្សចុះជួយខេត្តកំពង់ធំ ទៅប្រគល់ជូនថ្នាក់ដឹកនាំគណបក្សឃុំបន្ទាយស្ទោង សម្រាប់សាងសង់ស្នាក់ការបក្សឃុំ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
ឯកឧត្ដម សោម ស៊ុន បញ្ជាក់ថា ទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោង បានបញ្ចុះបឋមសិលាសាងសង់រយៈពេលជិត ៣ខែហើយ ទំហំ ១២ម x៨ម ធ្វើពីបេតុងលើផ្ទៃដីទំហំ ១.៥០០ម៉ែត្រការ៉េ ពេលនេះសម្រេវបាន ៦៥% ដែលគម្រោងផែនការសាងសង់ឲ្យរួច មុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។
ឯកឧត្តម សោម ស៊ុន បាននាំយកអំណោយ ស្បៀងអាហារថវិកា របស់ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត និង លោក ជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារសមាជិកបក្សឃុំ ដែលមានជីវភាពលំបាកខ្វះខាត ២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ ២០ម៉ឺនរៀលផងដែរ ៕
ដោយ ប៊ុន រដ្ឋា




