សម្តេចក្រឡាហោម ស ខេង ស្នើឥណ្ឌាពិនិត្យលទ្ធភាព ពង្រឹង និង ពង្រីសហប្រតិបត្តិការជាមួយខេត្តព្រៃវែងនិងសាកលចិទ្យាល័យជាស៊ីមកំចាយមារ
ភ្នំពេញ៖សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃបានស្នើឥណ្ឌាពិនិត្យលទ្ធភាពពង្រឹង និង ពង្រីស ហប្រតិ ន៊បត្តិការជាមួយខេត្តព្រៃវែងនិងសាកលវិទ្យាល័យ ជាស៊ីមកំចាយមារលើជំនាញបច្ចេកវិទ្យាព័ត៌មាន។


ក្នុងឱកាសអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យជាស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំខាយមារ ខេត្តព្រៃវែងកាលពីថ្ងៃទី៧
ខែមីនា សម្តេច ក្រឡាយ ហោម ស ខេងបានលើកឡើងថា សាកលវិទ្យាល័យនេះបានចូលរួមចំណែកផ្តល់ចំណេះដឹងនិងជំនាញដល់សិស្សនិស្សិតនៅក្នុងខេត្តព្រៃវែងនិងមកពីតាបណ្តាខេត្តនានា ។ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំនៅទីនេះ សម្តេច ស្នើដល់ ភាគីឥណ្ឌាពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយ ខេត្តព្រៃវែងជាពិសេសជាមួយនិងសាកលវិទ្យាល័យជាស៊ីមកំចាយមារលើជំនាញបច្ចេកវិទ្យាព័ត៌មាន ។


សម្តេចបន្តថាឥណ្ឌាជា ប្រទេស មានជំនាញសមត្ថភាពក្នុងវិស័យ ព័ត៌មានវិទ្យានិងជំនាញកសិកម្មដូចនេះភាគីទាំងពីរអាចបង្កើតកិច្ចសហប្រតិបត្តការតាមរយះការបង្កើតចំណងមេត្រីភាពរវាងខេត្តនិងខេត្តនិងការស្វែងរកសាកលវិទ្យាល័យសមស្របរបស់
ប្រទេសឥណ្ឌាមកធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាស៊ីកំចាយមារ។


ឆ្លើយតបនឹងសំណូមពរ សម្ដេច ស ខេង, លោកស្រី Devyani Khobragade បានគាំទ្រ និងឯកភាពចំពោះសារសំខាន់ នៃការ បង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត និងរវាង សាកលវិទ្យាល័យ នៃប្រទេសទាំងពីរ ជាពិសេស លើ វិស័យ ព័ត៌មានវិទ្យា និងកសិកម្ម។ លោកស្រី ក៏បានបង្ហាញ បំណង ក្នុងការ បង្កើតចំណងមេត្រីភាព ជាមួយខេត្តដទៃទៀត ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពតផងដែរ ៕ដោយ៖រ៉ាវុធ


