ប្រធានសហភាពអឺរ៉ុប៖ ប្លុកនេះនឹងពិចារណាកាត់បន្ថយការពឹង ផ្អែកថាមពលលើប្រទេសរុស្ស៊ី
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួស៊ូឡា ហ្វុន ឌឺ ឡេយិន នៅថ្ងៃចន្ទទី៧ខែមីនាថ្លែងថា សហភាពអឺរ៉ុប (EU) កំពុង សម្លឹងមើលទៅលើមធ្យោបាយដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឧស្ម័ន ប្រេង និងធ្យូងថ្មរបស់រុស្ស៊ី។


លោកស្រី ហ្វុន ឌឺ ឡេយិន នៅពេលជួបពិភាក្សាជាមួយនាយក រដ្ឋមន្ត្រី អ៊ីតាលីលោក ម៉ារីអូ ត្រាហ្គី បានគូសបញ្ជាក់ថា ដល់ទីបញ្ចប់ នេះ សហភាពអឺរ៉ុបនឹងពន្លឿនកិច្ចព្រមព្រៀងបៃតងរបស់ខ្លួន ដែលជា ផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើឱ្យសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបមាននិរន្តរភាព។ លោកស្រីបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប (EU) នឹង ធ្វើការ លើការកែលម្អប្រសិទ្ធភាពថាមពលរបស់ខ្លួន។


ចំពោះការការពារអ្នកប្រើប្រាស់ពីការឡើងថ្លៃ ចំពេលដែលជំងឺ រាតត្បាត COVID-19 និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែននោះ ប្រធាន គណៈកម្មការអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលវែង សហភាពអឺរ៉ុបក៏នឹងត្រូវពិនិត្យមើលសមាសភាពទីផ្សារថាមពលរបស់ខ្លួនផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
