វិមានក្រឹមឡាំង៖ លោក ពូទីន និងមេដឹកនាំអឺរ៉ុបពិភាក្សាតាមទូរស័ព្ទ ផ្តោត សំខាន់លើវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន

ម៉ូស្គូ៖ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានា ធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល បានពិភាក្សាគ្នាអំពីបញ្ហាមនុស្សធម៌នៅ ប្រទេស អ៊ុយក្រែន ក្នុងអំឡុងការសន្ទនាគ្នាតាមទូរស័ព្ទកាលពី ថ្ងៃចន្ទទី៧ខែមីនាដើមសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក ពូទីន បានសង្កត់ធ្ងន់ នៅក្នុងការសន្ទនាតាមទូរស័ព្ទថា យោធារុស្ស៊ីកំពុងចាត់វិធានការ គ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះជីវិតជនស៊ីវិល ហើយការគំរាម កំហែង ចម្បងគឺមកពីអ្នកជាតិនិយមអ៊ុយក្រែន ដែលប្រើយុទ្ធសាស្ត្រ របស់ ភេរវករលាក់ខ្លួននៅពីក្រោយជនស៊ីវិល។ លោក ពូទីន បាន ចោទ ប្រកាន់ថា ខណៈដែលកងកម្លាំងរុស្ស៊ីបានប្រកាស បទឈប់ បាញ់ ជាច្រើនដង ដើម្បីជួយសម្រួលដល់ការជម្លៀសជនស៊ីវិល នៅតាមច្រករបៀងមនុស្សធម៌នោះ អ្នកជាតិនិយមអ៊ុយក្រែនបាន ប្រើអំពើ ហិង្សាដើម្បីរារាំងជនស៊ីវិលមិនឱ្យចាកចេញ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា លោក ពូទីន បានអំពាវនាវឱ្ យសហភាពអឺរ៉ុប ធ្វើការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការជួយ សង្គ្រោះ ជីវិតប្រជាជន និងដាក់សម្ពាធលើអាជ្ញាធរក្រុងកៀវ និង បង្ខំពួកគេឱ្យគោរពច្បាប់មនុស្សធម៌៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner