ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយចែករំលែកការលំបាក ស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាត នៅឃុំព្រះធាតុ
ត្បូងឃ្មុំ ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងជួយចែករំលែកការលំបាកគ្រួសារស្ត្រីមេម៉ាយ ដែលមានជីវភាព ខ្វះខាតក្នុងមូលដ្ឋាន ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។ សកម្មភាពនេះបានធ្វើឡើងក្នុង ឱកាស នៃ ការរំលឹកខួបអនុស្សាវរីយ៍ទិវាអន្តរជាតិនារី៨មីនា។


ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានក្រុមការងារ បានសំណូមពរ ដល់ប្រជាជនក្នុងមូលដ្ឋានចូលរួមការធ្វើអនាម័យបរិស្ថាន ការសំអាត ភូមិឋាន ក៏ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមាន សោភ័ណភាព។ ពោលគឺ ហូបចុកស្អាត ផឹកស្អាត និងការរស់នៅ ស្អាត។ឯកឧត្តមក៏អំពាវនាវឱ្យ ចូលរួមជំរុញកូនចៅទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នាព្រមទាំងគោរពវិធានការសុខាភិបាលនិងអនុវត្តខ្ជាប់ខ្ជួន ៣ការពារ ៣ កុំ ដើម្បីឈានទៅការ កាត់ផ្តាច់ចម្លងជំងឺកាចសាហាវនៅក្នុងសហគមន៍។


សូមបញ្ជាក់ថា គ្រួសារស្ត្រីមេម៉ាយ ចាស់ជរា ចំនួន១១គ្រួសារ មកពីភូមិចំនួនបី រួមមាន -ភូមិស្រែមៀន ចំនួនបីគ្រួសារ ភូមិទួល ឃ្លាំងបួនគ្រួសារ និងភូមិទួលមានជ័យ បួនគ្រួសារ៕ ដោយ ៖គ្រី សម្បត្តិ








