ឯកឧត្តម សាយ សំអាល់៖ សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប

ព្រះសីហនុ៖ «សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង៤ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា នេះក៏ជាឱកាសសម្រាប់យើងកសាងអភិវឌ្ឍន៍ឱ្យកម្ពុជាឈរនៅលើចំណុចមួយ ដែលយើងអាចរស់នៅដោយស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃនៅក្នុងតំបន់ និងពិភពលោកបាន។ នេះសរបញ្ជាក់ឱ្យឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលជានាវានាំប្រជាជនកម្ពុជាទៅកាន់ត្រើយសុភមង្គល។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានសម្តែងការអបអរសាទរដល់ក្រុមប្រឹក្សាឃុំទាំងអស់ ដែលត្រូវបានសមាជិក សមាជិកា បោះឆ្នោតជ្រើសរើសធ្វើជាតំណាងឱ្យគណបក្សដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការរីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកបក្សថ្មីចំនួន៨៥១នាក់ ដែលមកពីឃុំចំនួន៤នៃស្រុកស្ទឹងហាវ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងខ្សែជីវិត មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដើម្បីប្រជាជន មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។

គួររម្លឹកថា ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង៤ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកស្ទឹងហាវ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងស្រុកស្ទឹងហាវ សមាជិកក្រុមប្រឹក្សាឃុំ និងសមាជិក បញ្ចូលថ្មី ជាច្រើនរូបទៀត៕ ដោយ :គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner