បុរសជនជាតិនេប៉ាល់ម្នាក់ ថយរថយន្តទៅបុកបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យស្លាប់ នៅខណ្ឌសែនសុខ
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មដោយអចេតនា (ថយក្រោយរថយន្តបណ្តាលឲ្យមនុស្សស្លាប់) នៅវេលាម៉ោង១០ និង៣៤នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងក្រុមហ៊ុនហាន់ទីមឃីត ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះមាន ឈ្មោះ GHISING DHANRAJ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនហាន់ទីមឃីត ជនជាតិនេប៉ាល់ ស្នាក់នៅក្នុងក្រុមហ៊ុនហាន់ទីមឃីត ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្ករាំងធ្នង់ ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ10404364 បានបើករថយន្តថយក្រោយបុកបណ្តាឲ្យស្លាប់ ជនរងគ្រោះ ឈ្មោះ HUANG CHENGYONG ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនហាន់ទីមឃីត ជនជាតិចិន ស្នាក់នៅក្នុងក្រុមហ៊ុនហាន់ទីមឃីត ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្ករាំងធ្នង់ ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខEB6345703 (ស្លាប់)។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ