សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំគណៈប្រតិជាន់ខ្ពស់ មាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្តិភាព បន្ទាប់ពីបានចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ
អត្ថបទដោយ៖
Kien Sereyvuth
នៅវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជោះដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់កម្ពុជាវិញ ហើយ បន្ទាប់ពីអញ្ជើញទៅចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat ) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន-បូកលើកទី៦ (6th ADMM-Plus) នៅទីក្រុងបាងកកប្រទេសថៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ព័តមានលំអិតស្តីកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា និងធ្វើការផ្សាយបន្តបន្ទាប់ទៀត៕ធ.ដ